• 2022-02-22 05:55:00
  • ព័ត៌មាន

សម្តេចតេជោ ហ៊ុន សែន ថាសូមកុំគិតថាចាក់វ៉ាក់សាំងឡើកទី៤ហើយ មិនឆ្លងកូវីដនោះនៅតែឆ្លងដដែលទេ

  • 2022-02-22 05:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្ដេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២នេះថា សូមកុំគិតថាចាក់វ៉ាក់សាំងឡើកទី៤ហើយ មិនឆ្លងកូវីដនោះនៅតែឆ្លងដដែលទេ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថាទោះបីអ្នកចាក់វ៉ាក់សាំង២ដូស ៣ដូស ឬដូសទី៤ រួចហើយក៏ដោយក៏ត្រូវប្រុងប្រយ័ត្ន ហើយកុំគិតថាមិនឆ្លងកូវីដ១៩ឲ្យសោះ ព្រោះថាមេរោគនេះបានវិវត្តន៍ខ្លួនថ្មីរហូត ពិសេសគឺកូវីដអូមីក្រុងតែម្ដង ស្របពេលកំពុងវាយលុកឆ្លងរាលដាលខ្លាំងក្នុងបណ្ដាប្រទេសលើពិភពលោករួមទាំងកម្ពុជាផងដែរ។

សូមជម្រាបថា យោងតាមទិន្នន័យប្រកាសថ្ងៃនេះរបស់ក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមានកូវីដ១៩ ថ្មីបន្ថែម ៥៩៨នាក់ សុទ្ធតែអូមីក្រុងទាំងអស់ និងមានអ្នកស្លាប់ចំនួន២នាក់ផងដែរក្នុងថ្ងៃទី២២ កុម្ភៈ ២០២២នេះ។ រាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាលបានអំពាវនាវឲ្យពលរដ្ឋទាំងអស់ចូលរួមសហការទប់ស្កាត់ការរីករាលដាលនៃមេរោគប្រភេទថ្មីនេះ និងចូលរួមទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ហើយបន្តអនុវត្តន៍វិធានសុខាភិបាល៣កុំ និង៣ការពារឲ្យបានជាប់ជានិច្ច និងមិនត្រូវធ្វេសប្រហេសនឹងមេរោគនេះឲ្យសោះ៕

អត្ថបទដោយ ៖ ស៊ូ អីន

មតិយោបល់