- 2022-02-22 09:30:00
- ព័ត៌មាន
ពិនិត្យឲ្យមែនទែន! បុគ្គលទាំង៣ប្រភេទនេះ ហាមប្រើប្រាស់ថ្នាំព្យាបាលកូវីដMolnupiravirដាច់ខាត
- 2022-02-22 09:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិនិត្យឲ្យមែនទែន! បុគ្គលទាំង៣ប្រភេទនេះ ហាមប្រើប្រាស់ថ្នាំព្យាបាលកូវីដMolnupiravirដាច់ខាត
ចន្លោះមិនឃើញ
ក្រោយកើតមានការឆ្លងអូមីក្រុងក្នុងសហគមន៍កើនឡើងច្រើនជាបន្តបន្ទាប់មកនេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្ដីណែនាំអំពីវិធីសាស្ត្រក្នុងការព្យាបាលនៅតាមផ្ទះខ្លួនឯង ។ ក្រសួងបញ្ជាក់ទៀតថា គួរប្រើប្រាស់ ម៉ូលនូពីរ៉ាវា កាប់ស៊ុល 200មីលីក្រាម (Molrupiravir Capsules 200mg) ឱ្យបានឆាប់តាមដែល អាចធ្វើទៅបាន បន្ទាប់ពីការធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ឃើញវិជ្ជមាន។
ជាមួយគ្នានេះដែរ ការប្រើប្រាស់ថ្នាំព្យាបាលកូវីដ១៩ ប្រភេទ Molnupiravir ក្រសួងបានចេញសេចក្ដីណែនាំ និងបានហាមប្រាមដល់សាធារណជនទាំងអស់ដោយ៖ «មិនត្រូវប្រើឱសថនេះក្នុងអំឡុងពេលមានផ្ទៃពោះ និងពុំត្រូវប្រើសម្រាប់មនុស្សអាយុក្រោម១៨ឆ្នាំ និងស្ត្រីបំបៅដោះកូននោះទេ» ។
គួរដឹងផងដែរថា អ្នកជំងឺកូវីដ-១៩ កម្រិតស្រាល មានរោគសញ្ញាតិចតួច ឬគ្មានរោគសញ្ញា អាចធ្វើការថែទាំព្យាបាលជំងឺដោយខ្លួន ឯងនៅផ្ទះ ដោយប្រើឱសថព្យាបាលតាមរោគសញ្ញា តាមការចាំបាច់ និង/ឬប្រើឱសថប្រឆាំងវីរុស ដូចជា ម៉ូលនូពីរ៉ាវា កាប់ស៊ុល 200មីលីក្រាម (Molrupiravir Capsules 200mg) ជាដើម ដោយគោរពនូវកម្រិតដូសប្រើប្រាស់ គឺលេបម្ដង ៤គ្រាប់ (កម្រិត ២០០ មីលីក្រាម ក្នុងមួយគ្រាប់ ) លេបរៀងរាល់ ១២ម៉ោងម្តង សម្រាប់រយៈពេល ៥ថ្ងៃ បន្តបន្ទាប់។
សូមបញ្ជាក់ថា អ្នកជំងឺកូវីដ-១៩ប្រភេទ អូមីក្រុង ក៏អាចមានរោគសញ្ញាដែលអាចនាំឱ្យវិវត្តទៅជាធ្ងន់ធ្ងរ ដូចជាហត់ ឬពិបាកដកដង្ហើមជាដើម ។ សូមកុំព្យាយាមព្យាបាលនៅផ្ទះ នៅពេលមានរោគសញ្ញាដូចជាថប់ៗ ហត់ ឬ ពិបាកដកដង្ហើម ឬមិនមានការវិវត្តន៍ប្រសើរឡើងនៃ ស្ថានភាពសុខភាព ក្រោយពីព្យាបាលនៅផ្ទះបានមួយរយៈពេល ក្នុងករណីបន្តបែបនេះ សូមស្វែងរកការព្យាបាលនៅមន្ទីរពេទ្យឱ្យបានទាន់ពេលវេលា នឹងឆាប់បំផុត ៕