• 2022-02-23 06:20:36
  • ព័ត៌មាន

វីវរហើយ! វៀតណាម ឆ្លងកូវីដខ្ពស់បំផុតមិនធ្លាប់មាន ជិត៦០០០០នាក់ក្នុង១ថ្ងៃ តួលេខអ្នក ស្លាប់ក៏ច្រើនដែរ

  • 2022-02-23 06:20:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសវៀតណាម បានប្រកាសរកឃើញអ្នក ឆ្លងថ្មី កូវីដ១៩មាន ចំនួន៥៥,៨៧៩ករណី និងស្លាប់ចំនួន៧៧ករណី បន្ថែមទៀតកាលពីថ្ងៃ ទី២២ ខែកុម្ភ: ឆ្នាំ២០២២ នៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam News ។

វៀតណាមនៅក្នុងពេលបច្ចុប្បន្ន ការរីករាលដាលនៃ កូវីដ១៩ កាន់តែអាក្រក់ទៅៗហាក់មិនទាន់មានការថមថយសោះ ដោយចំនួនអ្នកឆ្លងកើនឡើងខ្ពស់លើសពីធម្មតាក្នុងរយ: ពេលប៉ុន្មានថ្ងៃមកនេះ។ នៅក្នុងចំណោមករណីឆ្លងថ្មីទាំង៥៥,៨៧៩ករណីនោះ ទីក្រុងហាណូយរដ្ឋធានីរបស់ប្រទេសវៀតណាមនៅតែបន្តរីករាលដាលខ្លាំងជាងគេទាំងអស់ ដោយអ្នកឆ្លងមានរហូតទៅដល់៦,៨៦០ករណី ឯណោះ ចំណែកខេត្តដែលមានអ្នកឆ្លងច្រើនបន្ទាប់រួមមានដូចជា ខេត្ត Bắc Ninh មានចំនួន ២,៨៤២ករណី និង ខេត្ត Bắc Giangមានចំនួន ២,៥០០ខេត្ត Hải Dương មានចំនួន ២,៤៨៥ ករណី ពោលគឺសុទ្ធសឹងតែជាខេត្តដែលឆ្លងច្រើនជាងគេនៅវៀតណាម ។

សូមជម្រាបថា រហូតមកដល់ពេលនេះ ត្រឹមថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២២ ប្រទេស វៀតណាមមានអ្នកឆ្លង ជំងឺកូវីដ១៩ សរុបរហូតទៅដល់ ២,៨៩០,៥២២នាក់ ជំងឺជាសះស្បើយចំនួន ២,៣០៥,០៨១នាក់ ខណ:ស្លាប់សរុបចំនួន ៣៩,៦៨២នាក់៕

ប្រភព៖ Vietnam News អត្ថបទដោយ៖ សាន​ សុធារដ្ឋ

មតិយោបល់