- 2022-02-23 09:15:00
- ព័ត៌មាន
គិតម្ដងទៀតបើថា “អូមីក្រុង” ដូចជំងឺផ្ដាសាយធម្មតា ជំទាវឱ វណ្ណឌីនថា វាអាចយកជីវិតយើងបានគ្រប់ពេល!
- 2022-02-23 09:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គិតម្ដងទៀតបើថា “អូមីក្រុង” ដូចជំងឺផ្ដាសាយធម្មតា ជំទាវឱ វណ្ណឌីនថា វាអាចយកជីវិតយើងបានគ្រប់ពេល!
ចន្លោះមិនឃើញ
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានក្រើនរំលឹកថា គិតម្ដងទៀតបើថា “អូមីក្រុង” ដូចជំងឺផ្ដាសាយធម្មតា តែលោកជំទាវថា មេរោគនេះវាអាចយកជីវិតយើងបានគ្រប់ពេល ។
តាមរយៈសារសំឡេងរបស់លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានបញ្ជាក់ថា កុំមើលស្រាលលទ្ធភាពវៃលុករបស់អូមីក្រុង ព្រោះមេរោគនេះមិនមែនផ្ដាសាយធម្មតានោះទេ ហើយត្រូវគិតម្ដងទៀតបើថា “អូមីក្រុង” ដូចជំងឺផ្ដាសាយធម្មតាតែលោកជំទាវថា មេរោគនេះវាអាចយកជីវិតយើងបានគ្រប់ពេល។ ដូច្នេះហើយយើងត្រូវរួមគ្នាទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ប្រភេទ អូមីក្រុងនេះ កុំឲ្យរីករាលដាលបន្តទៀត ព្រោះមេរោគដ៏កាចសាហាវនេះ ឆ្លងលឿនគួរឲ្យព្រួយបារម្ភបំផុត។
កម្ពុជានាពេលបច្ចុប្បន្ននេះ ចំនួនអ្នកវិជ្ជមានកូវីដប្រភេទអូមីក្រុងហាក់ស្ទុះឡើងខ្លាំងវិញគួរឲ្យព្រួយបារម្ភបំផុត ដោយ តួលេខអ្នកឆ្លងវីរុសបំប្លែងខ្លួនថ្មី អូមីក្រុងច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជាក៏ដូចជាក្រសួងសុខាភិបាល នៅតែបន្តធ្វើការអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរសូមមេត្តាប្រុងប្រយ័ត្នចំពោះវីរុសបំប្លែងខ្លួនថ្មីអូមីក្រុង កុំប្រហែស ភ្លេចខ្លួនឲ្យសោះ ពីព្រោះថាកម្ពុជានាពេលបច្ចុប្បន្ននេះមានករណីឆ្លងអូមីក្រុង ជាបន្តបន្ទាប់ដោយភាគច្រើនជាករណីឆ្លងនៅក្នុងសហគមន៍កម្ពុជាផ្ទាល់ ករណីនាំចូលជាចំនួនមួយដែលតិចតួចតែប៉ុណ្ណោះ៕
ចង់ជ្រាបកាន់តែលម្អិត សូមស្ដាប់សារសំឡេងរបស់លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីនខាងក្រោមនេះ៖