• 2022-02-24 03:45:00
  • ព័ត៌មាន

«ឪឡឹកលឿងបន្ទាយស្រី» មើលតែពណ៌ក៏ដឹងថាឆ្ងាញ់ដែរ អាចមកដល់ចំការដើរបេះតាមចិត្តដឹងតែផ្អែមឆ្ងាញ់ប្លែក ស្រស់ថ្មីពីធម្មជាតិ!

  • 2022-02-24 03:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឪឡឹកលឿងបន្ទាយស្រី មើលតែពណ៌ក៏ដឹងថាឆ្ងាញ់ដែរ ឪឡឹកផ្លែស្រស់ៗធម្មជាតិផ្អែម ឆ្ងាញ់ ប្លែកអារម្មណ៍ ស្រស់ថ្មីពីធម្មជាតិ ដាំដោយ ក្រុមកសិករនៃគម្រោងកសិទេសចរណ៍នៅក្នុងស្រុកបន្ទាយស្រី កំពុងតែប្រមូលផលពីការខិតខំប្រឹងប្រែងរបស់ខ្លួន បណ្តើរៗហើយ។

ឪឡឹកលឿងបន្ទាយស្រី ទើបតែដាំបានក្នុងទំហំជាលក្ខណៈគ្រួសារនៅឡើយ ហើយនៅមានកត្តាបច្ចេកទេសខ្លះទៀតត្រូវកែលម្អបន្ថែម ឪឡឹកទាំងអស់នេះទទួលបានការពេញចិត្ត និងចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកពិសា ព្រមទាំងបានឆ្លុះបញ្ចាំងពីសក្តានុពលដ៏ធំនៃការធ្វើកសិទេសចរណ៍នៅក្នុងស្រុកបន្ទាយស្រី និងកាលានុវត្តភាពសម្រាប់អ្នកវិនិយោគផងដែរ។ តោះ តោះ កុំរងចាំយូរទេសចរអាចទៅលេងស្រុកបន្ទាយស្រីហើយ ទៅឲ្យដល់ចំការហ្មងស្រួលដើរបេះដោយខ្លួនឯងស្រស់ៗ ធម្មជាតិពិតៗ នៅភូមិព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាបផងដែរ។

ឪឡឹកពណ៌លឿងមានលក្ខណៈដូចទៅនឹងឪឡឹកដទៃទៀតដែរ ខុសតែម្យ៉ាងគឺវាមានពណ៌សាច់លឿង រសជាតិផ្អែមជាងឪឡឹកមានសាច់ពណ៌ក្រហមបន្តិច ។ វាជាប្រភេទឪឡឹកធម្មជាតិម្យ៉ាង ដែលបានប្រែប្រួលហ្សែន និង មានកម្រិតសារធាតុលីកូប៉ែនទាប lycopene ដែលសារធាតុនេះគឺជាសារជាតិពិសេសដូចនៅក្នុងបន្លែ និង ផ្លែឈើមួយចំនួនផងដែរ ដូចជា ប៉េងប៉ោះ និង ឪឡឹកធម្មតាជាដើម ៕

ប្រភព៖ តោះទៅលេងបន្ទាយស្រី

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់