/June-(5)/621733426ff4d_1645687560_medium.jpg)
- 2022-02-24 07:38:43
- ព័ត៌មាន
ឱកាសបង្ហាញសមត្ថភាពមិនធ្លាប់មាន ចូលរួមការប្រកួតស្វែងរកអ្នកក្រឡុកស្រាដ៏ល្អបំផុតនៅកម្ពុជា
- 2022-02-24 07:38:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឱកាសបង្ហាញសមត្ថភាពមិនធ្លាប់មាន ចូលរួមការប្រកួតស្វែងរកអ្នកក្រឡុកស្រាដ៏ល្អបំផុតនៅកម្ពុជា
ចន្លោះមិនឃើញ
Seekers Independent Spirits កំពុងលើកទឹកចិត្ត ស្វែងរកអ្នកក្រឡុកស្រាដ៏ល្អបំផុតរបស់កម្ពុជា ដើម្បីចូលរួមប្រកួតប្រជែងក្នុងការប្រកួតស្រាក្រឡុកស្ដង់ដារដំបូងគេមិនធ្លាប់មានពីមុនមក។
Seekers Independent Spirits បង្កើតឡើងនៅឆ្នាំ២០១៨ គឺជាស្រា Gin, Vodka និង Liqueur Distillery លំដាប់ថ្នាក់ខ្ពស់ដំបូងគេរបស់កម្ពុជា។ ពួកយើងបានរៀបចំឡើងដើម្បីផ្សព្វផ្សាយទូទាំងប្រទេសកម្ពុជាជាមួយការប្រកួតស្រាក្រឡុកលើកដំបូង។ អ្នកក្រឡុកស្រា នឹងមានឱកាសបង្ហាញសមត្ថភាព ភាពច្នៃប្រឌិត និងសេចក្តីស្រឡាញ់របស់ពួកគេចំពោះអាជីពនេះ។
ប្រទេសជិតខាងក្នុងតំបន់ ក៏ដូចជានៅអាស៊ីតួយ៉ាង សិង្ហបុរី ថៃ ម៉ាឡេស៊ី ជប៉ុន តៃវ៉ាន់ និងកូរ៉េខាងត្បូងមានឈ្មោះក្នុងបញ្ជីកំពូល ៥០ ដែលមានបារល្អបំផុតរបស់ពិភពលោក។ គោលបំណងរបស់យើងជាមួយការប្រកួតប្រជែងនេះគឺដើម្បីបង្កើនស្តង់ដារថ្មីសម្រាប់ភាពចម្រុះរបស់កម្ពុជា និងដើម្បីឲ្យកម្ពុជាក្លាយជាកន្លែងមានបារល្អបំផុតមួយនៅអាស៊ី។
តាមរយៈការប្រកួតនេះ យើងនឹងសាកល្បងអ្នកក្រឡុកស្រាលើ៖
• ចំណេះដឹងអំពីរូបមន្ត
• ការច្នៃប្រឌិតប្រើប្រាស់រសជាតិ និងគ្រឿងផ្សំ
• ការឆ្លើយតបជាមួយភ្ញៀវ និងបដិសណ្ឋារកិច្ច
• ល្បឿន និងបច្ចេកទេសក្រឡុក
ជយលាភីលេខ១ នឹងឈ្នះប្រាក់រង្វាន់ $1000 និងឱកាសចូលរួមក្នុងការបង្កើត Gin ថ្មីជាមួយក្រុមនៅ Seekers ។ លេខ២ ទទួលបានប្រាក់រង្វាន់ $300 ហើយលេខ៣ ទទួលបានប្រាក់រង្វាន់ $200៕
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖ @seekersspirits 093 998 850
អាចស្វែកព័ត៌មានបន្ថែមជុំវិញការប្រកួតនៅលើទំព័រហ្វេសបុក៖ https://www.facebook.com/seekerscocktailcompetition?_rdc=1&_rdr