- 2022-02-26 05:01:01
- ព័ត៌មាន
សែនខ្លោចចិត្ត! វីរបុរសទ័ពអ៊ុយក្រែន បូជាជីវិតបំពាក់គ្រាប់បែកលើខ្លួន បំផ្ទុះស្ពានឃាត់ដំណើរទាហានរុស្ស៊ី
- 2022-02-26 05:01:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សែនខ្លោចចិត្ត! វីរបុរសទ័ពអ៊ុយក្រែន បូជាជីវិតបំពាក់គ្រាប់បែកលើខ្លួន បំផ្ទុះស្ពានឃាត់ដំណើរទាហានរុស្ស៊ី
ចន្លោះមិនឃើញ
ឈ្មោះ និងរូបថតរបស់ទាហានអ៊ុយក្រែនមួយរូប នឹងត្រូវបានឆ្លាក់ចារក្នុងប្រវត្តិសាស្ត្រ ចំពោះវីរភាពការពលីជីវិតរបស់គាត់ចំពោះជាតិមាតុភូមិ ក្នុងបុព្វហេតុការពារបូរណភាពដែនដីពីការឈ្លានពានរបស់សត្រូវ។ Vitaly Shakun គឺជាកងទ័ពមួយរូបព្រមលះបង់អាយុជីវិតរបស់ខ្លួន ដោយបំពាក់គ្រាប់បែកនៅលើខ្លួន ដើម្បីទៅបំផ្ទុះស្ពាន Henichesk របស់ប្រទេសអ៊ុយក្រែន ក្នុងតំបន់ Kherson នៅពេលដែលទាហានរុស្ស៊ីប៉ុនប៉ងចូលកាន់កាប់។
យោងតាមទំព័រ Facebook របស់អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន កងវរសេនាតូចV italy Shakun បានសម្រេចចិត្ត ប្រើមធ្យោបាយតែមួយគត់ដើម្បីបញ្ឈប់ទាហានរុស្ស៊ី គឺការបំផ្ទុះស្ពាន។ Shakun បានបំផ្ទុះខ្លួនដើម្បីកាត់ផ្ដាច់ស្ពានមួយនេះទប់ស្កាត់កុំឱ្យទាហានរុស្ស៊ី ចូលកាន់កាប់បាន។ ការលះបង់ដ៏ធំធេងមួយនេះ បានធ្វើឱ្យប្រជាជនអ៊ុយក្រែនស្រក់ទឹកភ្នែក និងសែនស្ងប់ស្ងែងចំពោះវីរភាព ភាពក្លាហាន ដើម្បីបុព្វេហេតុជាតិមាតុភូមិរបស់ខ្លួន។
កាន់តែរំជួលចិត្តបំផុតនោះ នៅពេលដែលកងម៉ារីនរូបនេះ សម្រេចចិត្តទៅបំផ្ទុះខ្លួនឯងជាមួយនឹងគ្រាប់បែក លោកបាន ប្រាប់ទៅកាន់សមមិត្តរបស់គាត់តាមបណ្ដាញទំនាក់ទំនងហ្វេសបុកថា គាត់មិនមានពេលច្រើនទៀតទេដើម្បីប្រតិបត្តិការមួយនេះ។ ភ្លាមៗនោះគេបានឮសំឡេងផ្ទុះតែម្ដង៕