- 2022-02-26 06:58:54
- ព័ត៌មាន
ស្ញប់ស្ញែង! ច្រើនសន្លឹកពីវីរភាពប្រធានាធិបតីអ៊ុយក្រែន ស៊ូស្លាប់រស់ជាមួយកងទ័ពលើសមរភូមិ ទោះដឹងជាគោលដៅទី១របស់រុស្ស៉ី
- 2022-02-26 06:58:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ញប់ស្ញែង! ច្រើនសន្លឹកពីវីរភាពប្រធានាធិបតីអ៊ុយក្រែន ស៊ូស្លាប់រស់ជាមួយកងទ័ពលើសមរភូមិ ទោះដឹងជាគោលដៅទី១របស់រុស្ស៉ី
ចន្លោះមិនឃើញ
វីរភាពរបស់លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy កំពុងធ្វើឱ្យប្រជាជនស្ទើរទូទាំងពិភពលោក កោតគោរពស្ញប់ស្ញែងជាខ្លាំង បើទោះបីដឹងច្បាស់ថា អំណាចរបស់ប្រទេសខ្លួន ពិបាកនឹងតទល់ជាមួយប្រទេសមហាអំណាចរុស្ស៉ីក៏លោកមិនចាកចោលទឹកដីរបស់ខ្លួន ហើយថែមទាំងចូលខ្លួនក្នុងសមរភូមិប្រយុទ្ធជាមួយកងទ័ពរបស់ខ្លួនទៀតផង។
លោក Volodymyr Zelenskyy បានថ្លែងសន្ទរកថា លោកនឹងមិនទៅណាឡើយ បើទោះបីជាដឹងថាគ្រួសារលោកជាគោលដៅទី១ របស់ទាហានរុស្ស៉ីក៏ដោយ។ ថ្លែងកាលពីយប់ថ្ងៃសុក្រ ទី២៥ កុម្ភៈ ២០២២ នេះ លោក Volodymyr Zelenskyy បានថ្លែងថា៖ «ខ្ញុំនឹងមិនចាកចេញពីរដ្ឋធានីគីវទេ ទោះបីជារុស្ស៊ីបង្កើនការវាយប្រហារលើរដ្ឋធានី និងទីក្រុងផ្សេងទៀតដោយការវាយប្រហារតាមអាកាសក៏ដោយនៅថ្ងៃទី២ ក៏ដោយ។ ខ្ញុំនៅទីនេះ កងទ័ពរបស់យើងនៅទីនេះ ប្រជាពលរដ្ឋនៅទីនេះ។ យើងទាំងអស់គ្នា ដែលនៅទីនេះ កំពុងការពារឯករាជ្យភាពរបស់ប្រទេសយើង។ ហើយយើងនឹងបន្តការពារ ប្រទេសរបស់យើង។ លើកទឹកចិត្តដល់អ្នកការពារប្រទេសរបស់យើង ផ្ដល់កម្លាំងចិត្តដល់វីរបុរសរបស់យើង»។
សង្គ្រាមកើតឡើង បន្ទាប់ពីលោកប្រធានាធិបតី Putin ទទួលស្គាល់សាធារណរដ្ឋបំបែកខ្លួនចំនួនពីគឺ Donetsk និង Luhansk ហើយបានបញ្ជូនទ័ព ទៅកាន់ទីនោះក្រោមហេតុផលការពាររដ្ឋផ្ដាច់ខ្លួន និងប្រជាជន។ ការវាយប្រហារធ្វើឡើងលើទីក្រុងមួយចំនួនដូចជា Marioupol, Kramatorsk, Odessa និងរដ្ឋធានី Kiev តែម្ដង៕