• 2022-02-27 05:03:05
  • ព័ត៌មាន

ទីបំផុត Elon Musk ចេញមុខជួយ​​អ៊ុយក្រែន​​​​​​​ បើកដំណើរការផ្កាយរណបផ្ដល់សេវាអ៉ីនធើណិត ក្រោយត្រូវលុកលុយពីរុស្ស៉ី

  • 2022-02-27 05:03:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីបំផុតមហាសេដ្ឋី Elon Musk បានប្រកាសនៅថ្ងៃសរ៍ ទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២២ នេះថា លោកបានអនុញ្ញាតឱ្យ​​​​​​​​​ក្រុមហ៊ុន Starlink ​បើកដំណើរការប្រព័ន្ធផ្កាយរណបនៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីផ្ដល់វេសាអ៉ីនធើណិត ក្រោយពេលប្រព័ន្ធអ៉ីនធើណិតក្នុងប្រទេសមួយនេះ ត្រូវបានរំខានដោយសារការឈ្លានពានពីប្រទេសរុស្ស៉ី។

លោក Elon Musk បានសរសេរនៅលើបណ្ដាញ Twitter របស់លោកថា៖ "សេវាអ៉ីនធើណិតពី​​​​​​​​​​​ក្រុមហ៊ុន Starlink ឥឡូវនេះកំពុងដំណើរការនៅក្នុងប្រទេសអ៊ុយក្រែន។ ស្ថានីយជាច្រើនទៀតកំពុងធ្វើដំណើរ"

​ការឆ្លើយតបពីមហាសេដ្ឋីរូបនេះ បន្ទាប់ពីមន្ត្រីក្នុងជួររដ្ឋាភិបាលអ៊ុយក្រែន បានស្នើសុំឱ្យលោក Musk ផ្តល់ជំនួយឱ្យប្រទេសរបស់ខ្លួនដែលកំពុងប្រយុទ្ធជាមួយនឹងប្រទេសរុស្ស៉ី តាមរយៈការបើកដំណើរការស្ថានីយ៍ក្រុមហ៊ុន Starlink ដើម្បីផ្ដល់សេវាអ៉ីនធើណិត ។ បន្ថែមលើពីនេះទៀត Elon Musk បានបញ្ជាក់ថា ក្រុមហ៊ុន SpaceX នឹងសង្គ្រោះស្ថានីយ៍អាវកាសអន្តរជាតិ (ISS) ប្រសិនបើប្រទេសរុស្ស៉ីព្យាយាមទម្លាក់យានមួយនេះពីគន្លងគោចរណ៍ ៕

ប្រភព៖ Reuters

មតិយោបល់