• 2022-02-27 14:50:16
  • ព័ត៌មាន

ពូទីន ចេញបទបញ្ជាឱ្យត្រៀមកងអាវុធនុយក្លេអ៊ែរ ក្រោយក្ដៅក្រហាយលើប្រទេសខាងលិច ជុំវិញការវាយប្រហារអ៊ុយក្រែន

  • 2022-02-27 14:50:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយមន្ត្រីកំពូលរបស់ខ្លួនលោក វ្ល៉ាឌីមៀ ពូទីន បានដាក់បទបញ្ជាឲ្យយោធារបស់លោក ត្រៀមដាក់កងកម្លាំង និងអាវុធនុយក្លេអ៊ែររបស់រុស្ស៊ី ដើម្បីឆ្លើយតបទៅនឹង “សេចក្តីថ្លែងការណ៍” ពីសំណាក់ប្រទេសមហាអំណាចធំៗរបស់អង្គការណាតូ។

ថ្លែងទៅកាន់រដ្ឋមន្ត្រីការពារជាតិ លោក Sergei Shoigu និងប្រធានអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ី លោក Valery Gerasimov លោក ពូទីន ថ្លែងយ៉ាងដាច់ខាតថា៖ «សេចក្តីថ្លែងការណ៍យ៉ាងគឃ្លើនប្រឆាំងប្រទេសរុស្ស៊ី» ក្នុងន័យនេះមេដឹកនាំរុស្ស៉ីរូបនេះ ហាក់មានកំហឹងកាន់តែខ្លាំងឡើងចំពោះប្រទេសមហាអំណាចនៅក្នុងអង្គការណាតូ ដែលប្រឆាំងទៅលើការធ្វើសង្គ្រាមរបស់ខ្លួនជាមួយនឹងប្រទេសអ៊ុយក្រែន ព្រមនឹងការដាក់ទណ្ឌកម្មហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរមកលើប្រទេសរវសលោក រួមទាំងប្រធានាធិបតីខ្លួនឯងផ្ទាល់។

ថ្លែងនៅក្នុងកិច្ចប្រជុំដដែលនោះ លោកពូទីនបាននិយាយថា ប្រទេសលោកខាងលិចបានចាត់វិធានការមិនទទុកមុខចំពោះរុស្ស៊ី និងបានដាក់ “ទណ្ឌកម្មខុសច្បាប់”​ មកលេីម៉ូស្កូ​។ មេដឹកនាំប្រទេសមហាអំណាចមួយនេះថ្លែងបន្តថា បស្ចឹមលោកព្យាយាមកាត់ផ្តាច់អ្វីៗជាមួយរុស្ស៊ីដោយគ្មានហេតុផល។ចេញបទបញ្ជានៅថ្ងៃអាទិត្យទី ២៧ កុម្ភៈ ២០២២ នេះ លោកប្រធានាធិបតីរុស្ស៊ី ពូទីន បានបញ្ជាឱ្យយោធារុស្ស៊ី ដាក់កងអាវុធនុយក្លេអ៊ែររបស់ខ្លួន​ លើការត្រៀមលក្ខណៈឱ្យរួចរាល់ ជាកម្រិតនៃការប្រុងប្រយ័ត្នខ្ពស់បំផុតសម្រាប់កងកម្លាំងមីស៊ីលរបស់រុស្ស៊ី៕

មតិយោបល់