- 2022-03-01 03:29:03
- ព័ត៌មាន
រូបពីផ្កាយរណប បង្ហាញឲ្យឃើញក្បួនរថក្រោះ និងកាំភ្លើងធំរុស្ស៊ី ជាង៦០គ.ម សម្រុកទៅកៀករដ្ឋធានីអ៊ុយក្រែន
- 2022-03-01 03:29:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រូបពីផ្កាយរណប បង្ហាញឲ្យឃើញក្បួនរថក្រោះ និងកាំភ្លើងធំរុស្ស៊ី ជាង៦០គ.ម សម្រុកទៅកៀករដ្ឋធានីអ៊ុយក្រែន
ចន្លោះមិនឃើញ
ក្រុមហ៊ុនផ្កាយរណបមួយ បាននិយាយថា ក្បួនរថយន្តយោធារុស្ស៊ី ដែលធ្វើដំណើរឆ្ពោះទៅកាន់រដ្ឋធានី Kyiv របស់អ៊ុយក្រែន បានកើនឡើងពីប្រវែង ២៧គីឡូម៉ែត្រ កាលពីថ្ងៃច័ន្ទ ដល់ ៦៤ម៉ែត្រ នៅថ្ងៃនេះ។
ក្រុមហ៊ុន Maxar Technologies ដែលជាក្រុមហ៊ុនផ្កាយរណបឯកជនរបស់សហរដ្ឋអាមេរិក ក៏បាននិយាយផងដែរថា ការដាក់ពង្រាយកងកម្លាំងជើងគោក និងអង្គភាពឧទ្ធម្ភាគចក្រវាយប្រហារលើដីរបស់រុស្ស៊ី ត្រូវបានគេឃើញនៅភាគខាងត្បូងប្រទេសបេឡារុស្ស ដែលមានចម្ងាយប្រហែល ៣០គីឡូម៉ែត្រ ពីភាគខាងជើងនៃព្រំដែនអ៊ុយក្រែន។
Maxar Technologies បានបន្ថែមទៀតថា ក្បួនកងទ័ពខាងលើលាតសន្ធឹងពីមូលដ្ឋានអាកាស Antonov ចម្ងាយ ២៧គីឡូម៉ែត្រ ពីភាគខាងជើងនៃកណ្តាលទីក្រុង Kyiv ទៅភាគខាងជើងនៃទីក្រុង Pribyrsk របស់អ៊ុយក្រែន។
ប្រភពពីសេតវិមានបានប្រាប់ទៅកាន់សារព័ត៌មាន CNN ថា ពួកគេកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើក្បួនកងទ័ពរុស្ស៊ី ហើយមានការព្រួយបារម្ភ មិនត្រឹមតែចំពោះការកើនឡើងរបស់វាប៉ុណ្ណោះទេ ប៉ុន្តែក៏មានការកើនឡើងនៃអំពើហិង្សា និងការសម្លាប់ដោយមិនរើសអើងផងដែរ។
មិនតែប៉ុណ្ណោះ មន្ត្រីស៊ើបការណ៍សម្ងាត់អាមេរិក បានប្រាប់សមាជិកសភាអាមេរិកកាលពីថ្ងៃចន្ទថា ពួកគេរំពឹងថា នឹងមានការវាយប្រហារដ៏ធំជាលើកទី២ លើទីក្រុង Kyiv៕