• 2022-03-01 07:21:15
  • ព័ត៌មាន

ល្បី Ghost of Kyiv ​ពេល​នេះ​អ៊ុយក្រែន ​មាន​កំពូល Sniper ​ម្នាក់​ទៀត ២​ថ្ងៃ​សម្លាប់​២០​នាក់​

  • 2022-03-01 07:21:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បន្ទាប់ពីចេញ Ghost of Kyiv ​កំពូល​អ្នក​បើក​យន្ដហោះ​ចម្បាំង​មក ពេលនេះ​ទ័ព​អ៊ុយក្រែន​ មានចេញ Ukrainian Reaper មក​មួយ​ទៀត​ហើយ ដែល​ជា​កំពូល Sniper ​សម្លាប់​ទាហាន​រុស្ស៊ី​ជា​ច្រើន​នាក់។

Ukrainian Reaper

​អ៊ុយក្រែន ​ក្រោយ​ពី​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​អឺរ៉ុប ​និង​ទូទាំង​ពិភព​លោក​មក ​ប្រទេស​នេះ​បាន​បង្កើត​ជា​រឿង​រសើប​ជា​ច្រើន ដើម្បី​លើក​ទឹក​ចិត្ត​ទាហាន​និង​ពលរដ្ឋ​របស់​ខ្លួន។ ​ជាក់​ស្ដែង ​នៅ​ថ្ងៃ​ដំបូង​នៃ​សង្គ្រាម ​មាន​ដំណឹង​ថា ​អ៊ុយក្រែន ​មាន​អ្នក​បើក​យន្ដហោះ​ចម្បាំង​ម្នាក់​ពូកែ​ខ្លាំង​ណាស់ ​ដោយ​បាន​បាញ់​ទម្លាក់​យន្ដហោះ​ចម្បាំង​រុស្ស៊ី​បាន​៦​គ្រឿង​ម្នាក់​ឯង។ ​រហូត​ដល់​គេ​ដាក់​ឈ្មោះ​ក្រៅ​ហៅ​ថា Ghost of Kyiv ​ដែល​ជា​អ្នក​ចម្បាំង​មិន​ចេះ​ស្លាប់។

​ខណៈ​ដែល​ប៉ុន្មាន​ថ្ងៃ​មក​នេះ ក៏​មាន​ដំណឹង​មក​មួយ​ទៀត​កក្រើក​បណ្ដាញ​សង្គម​ដែរ គឺ​ទាហាន​អ៊ុយក្រែន​ម្នាក់ ​ដែល​ត្រូវ​បាន​គេ​លាក់​មុខ​និង​ប្រវត្តិ ​ដែល​មាន​សមត្ថភាព​បាញ់ Sniper ​ច្បាស់​ល្អ​ណាស់។ ត្រឹម​រយៈ​ពេល​២​ថ្ងៃ ​រូបគេ​បាន​បាញ់​សម្លាប់​ទាហាន​រុស្ស៊ី​យ៉ាង​តិច​២០​នាក់​ហើយ។ ​ទាហាន​ម្នាក់​នោះ ត្រូវ​បាន​គេ​ហៅ​ថា ​Ukrainian Reaper ​កំពូល​អ្នក​បាញ់​ Sniper។

Simo Hayha

ទាហាន​ខាង​លើ​នេះ ​ក៏​ត្រូវ​បាន​គេ​យក​ទៅ​ប្រៀប​ធៀប​ជាមួយ​កំពូល​អ្នក Sniper ​ក្នុង​សម័យ​សង្គ្រាម​លោក​លើក​ទី​២​ឈ្មោះ Simo Hayha ​របស់​ហ្វាំងឡង់​ផង​ដែរ។ ​កាល​គ្រា​នោះ Hayha ​បាញ់​សម្លាប់​ទាហាន​រុស្ស៊ី​បាន​ដល់​ទៅ​៧០០​នាក់​ឯ​ណោះ។ ​ស្រប​ពេល​សង្គ្រាម​នៅ​អ៊ុយក្រែន​កំពុង​បន្ដ ​គេ​ក៏​គិត​ថា Ukrainian Reaper ​ក៏​អាច​នឹង​បន្ដ​ធ្វើ​បាន​ដូច​គ្នា ព្រោះ​កង​ទ័ព​រុស្ស៊ី​សម្រុក​ចូល​ទីក្រុង​គៀវ​របស់​អ៊ុយក្រែន​ច្រើន​ខ្លាំង​មែនទែន៕

ប្រភព៖ Marca អត្ថបទ៖ នរវិទូ

មតិយោបល់