- 2022-03-02 05:25:00
- ព័ត៌មាន
សម្តេចតេជោ រំពឹងថា រដ្ឋាភិបាលចិននឹងជួយសាងសង់កំណាត់ផ្លូវជាតិលេខ៣ កំពត-វាលរិញ ក្នុងលក្ខខណ្ឌសាងសង់ពិសេស
- 2022-03-02 05:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្តេចតេជោ រំពឹងថា រដ្ឋាភិបាលចិននឹងជួយសាងសង់កំណាត់ផ្លូវជាតិលេខ៣ កំពត-វាលរិញ ក្នុងលក្ខខណ្ឌសាងសង់ពិសេស
ចន្លោះមិនឃើញ
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កំណាត់ផ្លូវជាតិលេខ៣ កំពត-វាលរិញ ត្រូវដាក់ក្នុងលក្ខខណ្ឌសាងសង់ពិសេស។ សម្តេចតេជោ រំពឹងថា រដ្ឋាភិបាលចិន នឹងជួយសាងសង់កំណាត់ផ្លូវនេះ។ ថ្លែងយ៉ាងដូច្នេះនាឱកាសសម្តេច អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៣(ភ្នំពេញ-កំពត) ប្រវែងជាង១៣៤គីឡូម៉ែត្រ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២នេះ។
សម្ដេចបានបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុច កំពត-វាលរេញ មានការខូចខាតខ្លាំងប្រវែងប្រមាណ២០គីឡូម៉ែត្រ ជាតំបន់ដីស្អុយ ពិបាកក្នុងការសាងសង់ឱ្យជាប់បានយូរអង្វែង ដោយការសាងសង់មុខខូចក្រោយសង់ក្រោយខូចមុខ សាងសង់ខុសលក្ខណៈបច្ចេកទេស ខ្វះថវិកាសាងសង់គ្រប់គ្រាន់ ហើយគ្រិះខាងក្រោមជាដីទន់ ដែលត្រូវមានបច្ចេកទេសលម្អិត និងថវិកាច្រើនសម្រាប់សាងសង់ឲ្យបានត្រឹមត្រូវបើមិនដូច្នេះទេធ្វើយ៉ាងណាក៏មិនជាប់ដែរ។ ទន្ទឹមនេះ សម្ដេចរំពឹងថា រដ្ឋាភិបាលចិន និងជួយសាងសង់កំណាត់ផ្លូវជាតិលេខ៣ កំពត-វាលរិញ ក្នុងលក្ខខណ្ឌសាងសង់ពិសេស ព្រោះថាកំណាត់ផ្លូវមួយនេះជាចំនុចតភ្ជាប់យ៉ាងសំខាន់ពីខេត្តមួយទៅខេត្តមួយ និងជាច្រករបៀងមាត់សមុទ្រមួយ តភ្ជាប់សេដ្ឋកិច្ចក្នុងតំបន់ផងដែរ។
គួរជម្រាបថា កំណាត់ផ្លូវជាតិលេខ៣ កំពត-វាលរេញ ប្រវែង ២០គីឡូម៉ែត្រនេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្លាប់បានបញ្ជាក់ថា ការខូចខាតលាតសន្ធឹង មានប្រវែង២០គីឡូម៉ែត្រ ប៉ុន្តែក្នុងនោះ មានកំណាត់ផ្លូវប្រវែង ១៥គីឡូម៉ែត្រ ខូចដោយសារតែស្ថានភាពកសាងគ្រឹះមិនបានរឹងមាំ ខណៈប្រវែង ៥គីឡូម៉ែត្រ ភ្ជាប់ទៅផ្លូវបំបែកវាលរេញ ស្ថានភាពដីខាងក្រោម ស្អុយជម្រៅដល់ទៅ ១៨ម៉ែត្រ ដែលជាដើមចម ចម្បងមួយនាំឱ្យផ្លូវសាងសង់ហើយតែងតែខូចទៅវិញ ៕