- 2022-03-02 08:11:22
- ព័ត៌មាន
ម្តងនេះស៊យធំ! គេហទំព័រក្តៅសាច់ដ៏ល្បី ផ្តាច់របបអ្នកប្រើរុស្ស៊ី លែងឲ្យចូលមើលវីដេអូបាន
- 2022-03-02 08:11:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្តងនេះស៊យធំ! គេហទំព័រក្តៅសាច់ដ៏ល្បី ផ្តាច់របបអ្នកប្រើរុស្ស៊ី លែងឲ្យចូលមើលវីដេអូបាន
ចន្លោះមិនឃើញ
បន្ទាប់ពីប្រទេសធំៗជាច្រើននៅជុំវិញពិភពលោក បាននាំគ្នាដាក់ទណ្ឌកម្មទៅលើរុស្ស៊ី ក្រោយពីបានវាយប្រហារទៅលើប្រទេសអ៊ុយក្រែន ឥឡូវនេះមានរបាយការណ៍ថ្មីអះអាងថា គេហទំព័រក្តៅសាច់ដ៏ល្បីបំផុតមួយ ក៏បានហាមឃាត់អ្នកប្រើរុស្ស៊ី មិនឲ្យចូលមើលវីដេអូលើទំព័ររបស់ពួកគេបានទៀតផង។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា គេហទំព័រក្តៅសាច់ធំបំផុតរបស់ពិភពលោក Pornhub បានបិទការចូលរបស់រុស្ស៊ី ទៅកាន់មាតិកាវីដេអូរបស់ខ្លួនទាំងស្រុងហើយ។
មិនតែប៉ុណ្ណោះ ជំនួសឲ្យការបង្ហាញវីដេអូក្តៅសាច់ គេហទំព័រខាងលើបែរជាបង្ហាញរូបទង់ជាតិរបស់អ៊ុយក្រែនទៅវិញ នៅពេលដែលអ្នកប្រើរុស្ស៊ីបើកចូលទៅ អមជាមួយនឹងសារបង្ហាញពីការគាំទ្រសម្រាប់អ៊ុយក្រែន ទៀតផង។
គួរឲ្យដឹងផងដែរថា ក្រុមហ៊ុនធំៗជាច្រើននៅជុំវិញពិភពលោក ក៏បានដកខ្លួន លែងរកស៊ីជាមួយរុស្ស៊ី ដោយក្នុងនោះមានទាំង Apple, Sony និង Disney ជាដើម។