- 2022-03-02 10:23:49
- ព័ត៌មាន
វេបសាយរឿងកូនជ្រូក Pornhub បិទមិនឱ្យអ្នករស់នៅក្នុងប្រទេសរុស្សី ចូលមើលបាន
- 2022-03-02 10:23:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វេបសាយរឿងកូនជ្រូក Pornhub បិទមិនឱ្យអ្នករស់នៅក្នុងប្រទេសរុស្សី ចូលមើលបាន
ចន្លោះមិនឃើញ
វេបសាយរឿងអាសអាភាសដ៏ល្បីល្បាញបំផុតនៅលើពិភពលោក Pornhub បានបិទវេបសាយរបស់ខ្លួននៅក្នុងប្រទេសរុស្សី។ នេះមានន័យថាអ្នករស់នៅក្នុងប្រទេសរុស្សី លែងអាចចូលមើលរឿងកូនជ្រូកនៅក្នុងវេបសាយ Pornhub បានទៀតហើយ។
នៅពេលអ្នកប្រើប្រាស់ព្យាយាមចូលទៅកាន់វេបសាយអាសអាភាសដ៏ពេញនិយមមួយនេះ បែរជាលោតបង្ហាញទង់ជាតិអ៊ុយក្រែន ជំនួសឱ្យវីដេអូអាសអាភាស ដែលពួកគេចង់មើល។
លើសពីនេះ ពលរដ្ឋរុស្សីដែលចុចចូលមើលវេបសាយ Pornhubនេះ ក៏ឃើញនូវការអំពាវនាវឱ្យគាំទ្រប្រជាជនអ៊ុយក្រែនក្នុងការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីផងដែរ៕
ប្រភព: dip