- 2022-03-02 09:13:56
- ព័ត៌មាន
ជប៉ុន ជាប្រទេសទី១ នៅអាស៊ីមានប្រជាជន ៧០នាក់ ស្ម័គ្រចិត្តទៅជួយអ៊ុយក្រែនប្រឆាំងរុស្ស៊ី
- 2022-03-02 09:13:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជប៉ុន ជាប្រទេសទី១ នៅអាស៊ីមានប្រជាជន ៧០នាក់ ស្ម័គ្រចិត្តទៅជួយអ៊ុយក្រែនប្រឆាំងរុស្ស៊ី
ចន្លោះមិនឃើញ
ជប៉ុន ត្រូវបានគេដឹងថាមានប្រជាជន៧០នាក់បានចុះឈ្មោះចូលទៅជួយប្រទេសអ៊ុយក្រែន ដើម្បីបន្ដប្រយុទ្ធប្រឆាំងជាមួយការឈ្លានពានរបស់រុស្ស៊ី។
ក្រោយពីប្រទេសអ៊ុយក្រែន ប្រកាសស្វែងរកអ្នកស្ម័គ្រចិត្តទៅជួយខ្លួនមក នៅពេលនេះក្នុងប្រទេសជប៉ុនមានប្រជាជនប្រមាណជា៧០នាក់ហើយយល់ព្រមចូលទៅជួយ។ ដោយក្នុងចំណោម៧០នាក់នោះ មាន៥០នាក់ជាអតីតទាហានដែលបានហ្វឹកហាត់ពេញលេញរបស់ជប៉ុនផ្ទាល់។ មិនត្រឹមតែជួយផ្នែកនេះទេ រឿងវិបត្តិអ៊ុយក្រែននេះ ជប៉ុនផ្ទាល់ក្នុងនាមជាអ្នកខ្លាំងមួយនៅអាស៊ី ក៏បានចេញមុខបញ្ចេញប្រេងបម្រុង ដើម្បីកុំឲ្យប្រេងសាំងឡើងថ្លៃខ្លាំងនៅលើទីផ្សារអន្តរជាតិ។
បុរសជប៉ុនម្នាក់ឈ្មោះ Kurogi វ័យ៣៩ឆ្នាំធ្វើការងារជាបុគ្គលិកការិយាល័យម្នាក់បានប្រាប់ទៅ Reuters ថារូបគេបានទៅចុះឈ្មោះជាមួយស្ថានទូតអ៊ុយក្រែនដើម្បីស្ម័គ្រចិត្តទៅប្រយុទ្ធតទល់ជាមួយរុស្ស៊ី។ ការសម្រេចចិត្តបែបនេះ ក៏ព្រោះតែគេបានឃើញរូបភាព ស្ត្រីអ៊ុយក្រែន ទាំងក្មេង ទាំងចាស់ បានស្ម័គ្រចិត្តកាន់កាំភ្លើងគ្រប់គ្នា ដើម្បីការពារទឹកដី។ ក្នុងចិត្ត Kurogi ក៏នឹកឃើញថាស្ថានភាពបែបនេះ គួរតែរូបគេទេជាអ្នកនៅកន្លែងនោះប្រយុទ្ធប្រឆាំងជាមួយភាពឈ្លានពាន៕