• 2022-03-02 10:20:00
  • ព័ត៌មាន

ទណ្ឌកម្ម៣ប្រភេទ របស់អាមេរិកបន្ថែមសម្ពាធរុស្ស៊ី បើនៅបន្តឈ្លានពានអ៊ុយក្រែននឹងខាតបង់លង់ខ្លួនធ្ងន់មិនខាន

  • 2022-03-02 10:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការប្រឈមមុខដាក់គ្នារវាងរុស្ស៊ី និងអ៊ុយក្រែន នៅតែបន្តកាន់តែក្ដៅបន្ថែមទៀត ខណៈបណ្តាប្រទេសជាច្រើននៅលើសាកលលោកបានដាក់សម្ពាធ និងទណ្ឌកម្មសេដ្ឋកិច្ចជាច្រើនទៅលើរុស្ស៊ី ក្នុងនោះអាមេរិកក៏បានបន្ថែមសម្ពាធ៣ចំនុចទៅកាន់រុស្ស៊ីផងដែរ។ ជឿថាសកម្មភាពនេះ នឹងជំរុញឲ្យប្រជាពលរដ្ឋរុស្សីចេញមុខតវ៉ាចំពោះមុខលើរដ្ឋាភិបាលខ្លួន ដើម្បីបញ្ឈប់កម្លាំងយោធាវាយប្រហារ លើប្រទេសអ៊ុយក្រែន តទៅទៀត ដែលមកទល់ថ្ងៃនេះអូសបន្លាយរយៈពេល១សប្ដាហ៍មកហើយ។

ទី១៖ ប្រធានាធិបតីសហរដ្ឋអាមេរិក គឺលោក ចូ បៃដិន បានប្រកាសបន្ថែមសម្ពាធ និងដាក់ទុណ្ឌកម្មទៅលើរុស្ស៊ីដោយការហាមឃាត់នូវរាល់ជើងហោះហើររបស់រុស្ស៊ី ហោះឆ្លងកាត់ដែនអាកាសខ្លួនជាដាច់ខាតចាប់ពីពេលនេះតទៅ។

ទី២៖ គេហទំព័រក្តៅសាច់ដ៏ល្បីបំផុតមួយមានទីតាំងនៅអាមេរិក ក៏បានហាមឃាត់អ្នកប្រើរុស្ស៊ី មិនឲ្យចូលមើលវីដេអូលើទំព័ររបស់ពួកគេបានទៀតផង។ គេហទំព័រក្តៅសាច់ធំបំផុតរបស់ពិភពលោក Pornhub បានបិទការចូលរបស់រុស្ស៊ី ទៅកាន់មាតិកាវីដេអូរបស់ខ្លួនទាំងស្រុងហើយ។

ទី៣៖ ក្រុមហ៊ុន Apple ប្រកាសកាលពីថ្ងៃទី ២ ខែមីនា ថាបិទហាង App Store ទាំងអស់នៅ រុស្ស៊ី និងផ្អាកលក់ផលិតផល Apple លើអនឡាញផងដែរ ។

បន្ទាប់ពីប្រទេសធំៗជាច្រើននៅជុំវិញពិភពលោក បាននាំគ្នាដាក់ទណ្ឌកម្មទៅលើរុស្ស៊ី ក្រោយពីបានវាយប្រហារទៅលើប្រទេសអ៊ុយក្រែន គួរឲ្យដឹងផងដែរថា ក្រុមហ៊ុនធំៗជាច្រើននៅជុំវិញពិភពលោក ក៏បានដកខ្លួន លែងរកស៊ីជាមួយរុស្ស៊ីដែរ ដោយក្នុងនោះមានទាំង Sony និង Disney ជាដើម ៕

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់