• 2022-03-03 02:22:07
  • ព័ត៌មាន

អ៊ុយក្រែន ធ្លាប់ផ្ទេរអាវុធនុយក្លេអ៊ែរទាំងអស់របស់ខ្លួន ទៅឱ្យរុស្សី ជាថ្នូរនឹងការហាមឈ្លានពាន

  • 2022-03-03 02:22:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រុស្ស៊ីបានបើកប្រតិបត្តិការយោធាទ្រង់ទ្រាយធំប្រឆាំងនឹងអ៊ុយក្រែន។ ទង្វើនេះត្រូវគេចាត់ទុកថាជាការឈ្លានពានយ៉ាងពេញទំហឹងទៅលើអ៊ុយក្រែន។ រុស្សីបានវាយប្រហារទីក្រុងរបស់អ៊ុយក្រែន រួមមានទីក្រុង គៀ Kharkiv និង Odesa។

នៅពេលដែលអ៊ុយក្រែនប្រយុទ្ធជាមួយកងកម្លាំងប្រដាប់អាវុធរុស្ស៊ីដ៏មានឥទ្ធិពល មេដឹកនាំប្រទេសអ៊ុយក្រែន បានសម្តែងការសោកស្តាយចំពោះការបោះបង់អាវុធនុយក្លេអ៊ែររបស់ខ្លួន ដែលជឿថាអាចរារាំងការឈ្លានពានទឹកដីរបស់ខ្លួន ដោយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន។

ប្រទេសអ៊ុយក្រែន បានទទួលយកជំនួយសេដ្ឋកិច្ចពីសហរដ្ឋអាមេរិកជាថ្នូរក្នុងការរុះរើមីស៊ីល យន្តហោះទម្លាក់គ្រាប់បែក និងអាវុធនុយក្លេអ៊ែរ។ អ៊ុយក្រែន បានយល់ព្រមប្រគល់ក្បាលគ្រាប់នុយក្លេអ៊ែររបស់ខ្លួនទៅឱ្យរុស្ស៊ី ជាថ្នូរនឹងការធានាសន្តិសុខជាតិ និងមិនឱ្យមានការឈ្លានពានពីសំណាក់រុស្សី។

អ៊ុយក្រែន​បាន​ផ្ទេរ​ក្បាលគ្រាប់​នុយក្លេអ៊ែរ​ចុងក្រោយ​របស់​ខ្លួន​ទៅ​ឲ្យ​រុស្ស៊ី​ក្នុង​ឆ្នាំ ១៩៩៦ ហើយ​ហើយបានប្រគល់រថយន្តសម្រាប់ដឹកនុយក្លេអ៊ែរចុងក្រោយរបស់ខ្លួនក្នុងឆ្នាំ ២០០១៕

ប្រភព៖ Hindustantimes ប្រែសម្រួល: Songha

មតិយោបល់