- 2022-03-03 03:32:09
- ព័ត៌មាន
Biden ព្រមាន Putin ថាបានវាយតម្លៃខុសយ៉ាងធ្ងន់ ស្មានតែលោកសេរី ឱនលំទោនចំពោះការគំរាមកំហែងរបស់រុស្ស៊ី
- 2022-03-03 03:32:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Biden ព្រមាន Putin ថាបានវាយតម្លៃខុសយ៉ាងធ្ងន់ ស្មានតែលោកសេរី ឱនលំទោនចំពោះការគំរាមកំហែងរបស់រុស្ស៊ី
ចន្លោះមិនឃើញ
ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden ថា Vladimir Putin បានធ្វើការវាយតម្លៃខុសយ៉ាងធ្ងន់ធ្ងរនៅក្នុងការចូលឈ្លានពានប្រទេសអ៊ុយក្រែន ដោយច្រឡំថាទង្វើនេះអាចធ្វើឲ្យពិភពលោកសេរី ឱនលំទោនចំពោះការគំរាមកំហែងរបស់លោក ។
អាមេរិកផ្ទាល់ បានសម្តែងការគាំទ្រដល់ប្រទេសអ៊ុយក្រែននិងសង្កត់ធ្ងន់ពីការឆ្លើយតបជាធ្លុងមួយពីសម្ព័ន្ធមិត្តរបស់អ៊ុយក្រែនដែលរួមមានការបញ្ជូនអាវុធនិងជំនួយទៅកាន់អ៊ុយក្រែននិងការ ដាក់ទណ្ឌកម្មសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរប្រឆាំងនឹងរុស្ស៊ី។
កាលពីម្សិលមិញ ទីក្រុងធំបំផុតទី២របស់អ៊ុយក្រែន គឺទីក្រុង Kharkiv បានទទួលរងនូវការបាញ់ផ្តក់យ៉ាងខ្លាំងពីសំណាក់កងទ័ពរុស្ស៊ី រួមទាំងការវាយប្រហារលើអគាររដ្ឋបាលក្នុងតំបន់ដែលស្ថិតនៅចំកណ្តាលទីក្រុងនេះ៕