• 2022-03-03 04:16:08
  • ព័ត៌មាន

Putin ប្រកាសពី​លក្ខខណ្ឌ​​ធំៗ ដែលអ៊ុយក្រែនត្រូវធ្វើ បើចង់ឲ្យរុស្ស៊ី​ បញ្ឈប់​ប្រតិបត្តិការ​យោធា​នៅ​អ៊ុយក្រែន​

  • 2022-03-03 04:16:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិតត្រឹមថ្ងៃទី ៣ ខែ​មិនា​ ឆ្នាំ២០២២នេះ គឺមានរយៈពេល ៨ថ្ងៃ ឬជាង១សប្ដាហ៍ហើយ ដែល​កង​ទ័ព​រុស្ស៊ី​នៅ​បន្ត​ការ​វាយប្រហារ​លើ​អ៊ុយក្រែន​ បណ្ដាលឲ្យខូចខាតសព្វាវុធធុនធ្ងន់ ស្លាប់ និងរបួស ទាំងទាហាន​ និងជនស៊ីវិលជាច្រើន។

ការចរចា ដើម្បីបញ្ចប់សង្គ្រាមឈ្លានពាន ក៏ត្រូវបានធ្វើឡើងផងដែរ រវាងប្រទេសទាំងពីរ ប៉ុន្តែលោកប្រធានាធិបតី Vladimir Putin បានទាមទារលក្ខខណ្ឌសំខាន់ៗមួយចំនួនដើម្បីបញ្ចប់សង្គ្រាម បើពុំនោះទេ ការប៉ះទង្គិចយោធា នៅតែមាន និងកាន់តែធំថែមទៀត។

ការ​ដាក់លក្ខខណ្ឌ​របស់​ Putin ថា​សង្គ្រាមនឹងអាចបញ្ចប់ទៅបាន ដរាបណា​តែ​ផល​ប្រយោជន៍​សន្តិសុខ​ស្របច្បាប់​របស់រុស្ស៊ីត្រូវបានគេយកទៅពិចារណា​។

អ្វីដែលរុស្ស៊ីចង់បានគឺ មាន​ការ​ទទួលស្គាល់​អធិបតេយ្យភាព​របស់​រុស្ស៊ីនៅគ្រីមេ ការ​រំសាយ​កងទ័ព​អ៊ុយក្រែន​ ការ​ទម្លាក់​រដ្ឋាភិបាលក្រុងកៀវ​បច្ចុប្បន្ន​ពីអំណាច​ និង​ចុងក្រោយ​គេ​គឺការ​ធានា​នូវ​ស្ថានភាព​អព្យាក្រឹត​របស់​អ៊ុយក្រែន។

សម្រាប់អ៊ុយក្រែន​ គ្មានទាមទារអ្វី ក្រៅតែពីការទទូច​ឲ្យ​មាន​បទ​ឈប់​បាញ់​ជាបន្ទាន់​ជាមួយរស្ស៊ី​ និង​ទាមទារឲ្យ​រុស្ស៊ី​ដកកងទ័ព​ចេញពី​ទឹកដី​អ៊ុយក្រែន​ភ្លាមៗ៕

ប្រែសម្រួល៖ សៀនហួរ

មតិយោបល់