• 2022-03-03 04:28:07
  • ព័ត៌មាន

ពលរដ្ឋអ៊ុយក្រែន ១លាននាក់ភៀសខ្លួនទៅកាន់ប្រទេសជិតខាង ក្រោយរុស្សីបើកការវាយប្រហារជាបន្តបន្ទាប់

  • 2022-03-03 04:28:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អង្គការសហប្រជាជាតិ បានឱ្យដឹងថា ពលរដ្ឋអ៊ុយក្រែន ប្រមាណមួយលាននាក់បានភៀសខ្លួនចេញពីប្រទេស ទៅកាន់ប្រទេសជិតខាង ដើម្បីរកកន្លែងសុវត្ថិភាព គិតត្រឹមថ្ងៃទី៣ ខែមិនា ឆ្នាំ២០២២។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។

តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ហៅកាត់ ICC បានបើកការស៊ើបអង្កេតលើឧក្រិដ្ឋកម្មសង្គ្រាមដែលបង្កឡើងដោយការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន។ រុស្ស៊ី បានបង្កើនការវាយប្រហាររបស់ខ្លួនទៅលើទីក្រុងសំខាន់ៗរបស់អ៊ុយក្រែន ដោយមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាអស់រយៈពេល៧ថ្ងៃ នៅភាគខាងជើង ខាងកើត និងខាងត្បូង។

កិច្ចពិភាក្សាចរចារ រវាងអ៊ុយក្រែន និងរុស្ស៊ីត្រូវបានគេរំពឹងថានឹងធ្វើឡើងម្តងទៀតនៅប្រទេសបេឡារុស ខណៈដែលការចរចារលើកទី១ មិនទទួលបានផ្លែផ្កាអ្វី គួរឱ្យសម្គាល់ឡើយ៕

ប្រភព៖ BBC ប្រែសម្រួល: Songha

មតិយោបល់