- 2022-03-03 07:19:00
- ព័ត៌មាន
ស្ថានការណ៍មិនល្អ! ក្រោយពូទីនប្រុងលេងនុយក្លេអ៊ែរ ពលរដ្ឋអឺរ៉ុបកណ្ដាលសម្រុកទិញថ្នាំការពារវិទ្យុសកម្មអស់គ្មានសល់
- 2022-03-03 07:19:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ថានការណ៍មិនល្អ! ក្រោយពូទីនប្រុងលេងនុយក្លេអ៊ែរ ពលរដ្ឋអឺរ៉ុបកណ្ដាលសម្រុកទិញថ្នាំការពារវិទ្យុសកម្មអស់គ្មានសល់
ចន្លោះមិនឃើញ
ក្រោយលោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទីន បើកប្រតិបត្តិការយោធាវាយលុកអ៊ុយក្រែន ពិសេស ប្រកាសត្រៀមប្រុងនូវកងនុយក្លេអ៊ែរក្នុងសមរភូមិសង្រ្គាម បានធ្វើឲ្យប្រជាជននៅតំបន់អឺរ៉ុបកណ្ដាលមានភាពភ័យខ្លាច និងបាននាំគ្នាសម្រុកទិញថ្នាំការពារសារធាតុវិទ្យុសកម្មប្រភេទ Iodine ដើម្បីការពារអាយុជីវិតពួកគេពីផលប៉ះពាល់សារធាតុវិទ្យុសកម្ម របស់បុរសខ្លាំងពូទីន។នេះបើយោងទៅតាមការចេញផ្សាយដោយទីភ្ញាក់ងារសារព័ត៌មាន Reuters នៅថ្ងៃ ទី០២ មីនា ឆ្នាំ២០២២។
បើតាម លោក Nikolay Kostov ប្រធានសហព័ន្ធឱសថម្នាក់ដែលរស់នៅក្នុងប្រទេសប៊ុលហ្ការី បានលើកឡើងថា នៅក្នុងរយៈពេល ៦ថ្ងៃកន្លងមកនេះ លោកឃើញមាន ឱសថស្ថានជាច្រើន នៅក្នុងប្រទេសប៊ុលហ្ការី បានលក់ដាច់អស់នូវថ្នាំការពារសារធាតុវិទ្យុសកម្ម Iodineយ៉ាងឆាប់រហ័សនឹកស្មានមិនដល់ ខណ: ដែលថ្នាំទាំងអស់នេះ ពួកគេទុកសម្រាប់លក់រយៈពេលមួយឆ្នាំនោះទេ។ រីឯ ឱសថស្ថានផ្សេងៗទៀតដូចជានៅសាធារណរដ្ឋឆេកវិញ ក៏បានលក់ថ្នាំ Iodine អស់ពីស្ដុកហើយដែរ ពិសេសនៅតែមានអ្នករកទិញវាជាបន្តបន្ទាប់ទៀត។
សូមជម្រាបថា តាំងពីប្រទេសបុរសខ្លាំងរបស់រុស្ស៊ី បើកប្រតិបត្តិការយោធាវាយលុកនិងឈ្លានពានអ៊ុយក្រែន បណ្តាប្រទេសជាច្រើននៅលើសាកលលោកបានដាក់សម្ពាធ និងទណ្ឌកម្មសេដ្ឋកិច្ចជាច្រើនទៅលើរុស្ស៊ី ដែលជាហេតុបណ្តាលប្រជាជនជាច្រើនកើតមានសង្រ្គាមផ្ទុះឡើងរាលដាលកាន់តែខ្លាំង ពិសេសប្រជាជនអឺរ៉ុប បានគេរាយការណ៍ដែរថា បានត្រៀមលិខិតឆ្លងដែន ប្រុងគ្រប់យ៉ាង ដើម្បីត្រៀមភៀសខ្លួនគ្រប់ពេលប្រសិនបើ សង្គ្រាម កើតឡើងមែន៕