- 2022-03-03 07:20:01
- ព័ត៌មាន
កងទ័ពរុស្ស៊ីវាយកាន់តែខ្លាំង ធ្វើឲ្យកូរ៉េខាងត្បូងត្រៀមផ្លាស់ប្តូរស្ថានទូត នៅទីក្រុងគៀវទៅកាន់ តំបន់មានសុវត្ថិភាព
- 2022-03-03 07:20:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កងទ័ពរុស្ស៊ីវាយកាន់តែខ្លាំង ធ្វើឲ្យកូរ៉េខាងត្បូងត្រៀមផ្លាស់ប្តូរស្ថានទូត នៅទីក្រុងគៀវទៅកាន់ តំបន់មានសុវត្ថិភាព
ចន្លោះមិនឃើញ
ប្រទេសកូរ៉េខាងត្បូងកំពុងផ្លាស់ប្តូរបេសកកម្មរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែនពីទីក្រុងគៀវទៅកាន់តំបន់មានសុវត្ថិភាព។
ការផ្លាស់ប្ដូរធ្វើឡើងបន្ទាប់ពី ប្រទេសរុស្ស៊ីកំពុងបង្កើនសកម្មភាពយោធានៅក្នុងប្រទេសនោះ ប៉ុន្តែភ្លាមៗនោះ គេនៅមិនទាន់ដឹងច្បាស់ទេថា តើស្ថានទូតនេះកំពុងផ្លាស់ទីទៅនៅទីក្រុងណាមួយនោះទេ។ កូរ៉េខាងត្បូងថា ខ្លូនលំបាកក្នុងការបន្តប្រតិបត្តិការស្ថានទូត និងធានាសុវត្ថិភាពដល់បុគ្គលិកកូរ៉េ ដោយសារតែការគំរាមកំហែងផ្នែកយោធាកាន់តែខ្លាំងឡើង។
យ៉ាងណា ការិយាល័យបណ្តោះអាសន្នរបស់ខ្លួននៅទីក្រុងល្វីវ នៅជិតព្រំដែនប្រទេសប៉ូឡូញ និងទីក្រុងឈើនីវស៊ី នៅជិតព្រំដែនប្រទេសរ៉ូម៉ានី នឹងបន្តប្រតិបត្តិការដើម្បីជួយដល់ប្រជាជនកូរ៉េខាងត្បូងនៅក្នុងប្រទេសអ៊ុយក្រែន៕