• 2022-03-03 10:04:16
  • ព័ត៌មាន

ទាហានរុស្សី អួលដើមក ស្រក់ទឹកភ្នែក ក្រោយសុំចុះចាញ់ហើយពលរដ្ឋអ៊ុយក្រែន ផ្តល់ចំណីអាហារឱ្យហូប

  • 2022-03-03 10:04:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទាហានរុស្ស៊ីម្នាក់បានសុំចុះចាញ់ ក្នុងទឹកដីអ៊ុយក្រែន។ ទាហានរូបនោះ បានស្រក់ទឹកភ្នែក បន្ទាប់ពីប្រជាជនអ៊ុយក្រែនបានទូរស័ព្ទទៅម្ដាយរបស់​គេ ហើយប្រាប់ថាគេមិនអីទេ។

ទាហានរុស្សីរូបនេះ បានសុំចុះចាញ់ដោយត្រូវបាមហ៊ុំព័ទ្ធដោយមនុស្សនិងរថយន្តជាច្រើន ក្នុងទឹកដីអ៊ុយក្រែន។ ពលរដ្ឋអ៊ុយក្រែន ថែមទាំងបានផ្តល់អាហារ និងភេសជ្ជៈឱ្យទាហានរុស្សីផងដែរ ខណៈដែលស្ត្រីម្នាក់បានជួយកាន់ទូរសព្ទដៃដើម្បីហៅជាវីដេអូខល ជាមួយម្តាយរបស់លោក។

មានសេចក្តីរាយការណ៍ថា ទាហានរុស្ស៊ីបានបំផ្ទុះយាន្តជំនិះរបស់ពួកគេ ហើយសុំចុះចាញ់។ ភ្ជាប់ជាមួយគ្នានេះ ភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អង់គ្លេស បានទម្លាយថា ទាហានរុស្ស៊ីមួយចំនួនបានយំ និងត្អូញត្អែរអំពីការខ្វះខាតការផ្គត់ផ្គង់៕

ប្រភព៖ nypost ប្រែសម្រួល: Songha

មតិយោបល់