- 2022-03-04 03:07:25
- ព័ត៌មាន
ហ៊ានណាស់ សេដ្ឋីរុស្សីម្នាក់ ប្រកាសកាត់ថ្លៃក្បាល ពូទីន តម្លៃ១លានដុល្លារ!
- 2022-03-04 03:07:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហ៊ានណាស់ សេដ្ឋីរុស្សីម្នាក់ ប្រកាសកាត់ថ្លៃក្បាល ពូទីន តម្លៃ១លានដុល្លារ!
ចន្លោះមិនឃើញ
អ្នកជំនួញជនជាតិរុស្សី លោក Alex Konanykhin សន្យាផ្តល់ប្រាក់រង្វាន់ចំនួន ១ លានដុល្លារសម្រាប់ការចាប់ខ្លួនលោក វ្ល៉ាឌីមៀ ពូទីន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៍មាន Daily Mail។
អ្នកជំនួញប្រាក់វាល់លានរូបនេះ បានបង្ហោះផ្ទាំងរូបភាព "Wanted: Dead or Alive" ភ្ជាប់ជាមួយរូបលោកពូទីន លើប្រព័ន្ធអុីនធឺណេត។ លោក Konanykhin អាយុ ៥៥ឆ្នាំបាននិយាយនៅក្នុងការបង្ហោះនៅលើ Facebook និង LinkedIn ថាគាត់នឹងបង់ប្រាក់សម្រាប់ "ការចាប់ខ្លួនពូទីន ក្នុងករណីជាឧក្រិដ្ឋជនសង្គ្រាមក្រោមច្បាប់អន្តរជាតិ" ។
លោក Konanykhin គឺជាសហគ្រិនអ្នកមានម្នាក់ ដែលបានបម្រើការក្នុងគណៈប្រតិភូរុស្ស៊ីប្រចាំនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ១៩៩២ ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Boris Yeltsin ។ ការផ្តល់ជូនទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់របស់លោក Konanykhin ក្នុងការចាប់ខ្លួនលោកពូទីន បានកើតឡើងមួយសប្តាហ៍បន្ទាប់ពីលោកពូទីនបានបើកការឈ្លានពានលើអ៊ុយក្រែន ដែលនាំឱ្យមានជនស៊ីវិលអ៊ុយក្រែនជាង ២០០០នាក់ បានស្លាប់៕