- 2022-03-04 03:18:22
- ព័ត៌មាន
អាសូរបំផុត! បាតុកររុស្ស៊ីរាប់ពាន់នាក់ត្រូវបានចាប់ខ្លួនបន្តបន្ទាប់ ខណ:ពួកគេព្យាយាមឲ្យពូទីនបញ្ឈប់សង្រ្គាមនៅអ៊ុយក្រែន
- 2022-03-04 03:18:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាសូរបំផុត! បាតុកររុស្ស៊ីរាប់ពាន់នាក់ត្រូវបានចាប់ខ្លួនបន្តបន្ទាប់ ខណ:ពួកគេព្យាយាមឲ្យពូទីនបញ្ឈប់សង្រ្គាមនៅអ៊ុយក្រែន
ចន្លោះមិនឃើញ
យ៉ាងហោចណាស់ បាតុករជនជាតិរុស្ស៊ី ចំនួន ៣៥០នាក់បន្ថែមទៀតត្រូវបានចាប់ខ្លួន ដោយ ប៉ូលិសនៅទីក្រុងធំលំដាប់ទី២ St. Petersburg ក្រោយពីពួកគេព្យាយាមធ្វើបាតុកម្មតវ៉ាប្រឆាំង ឲ្យបុរសខ្លាំង រុស្ស៊ី គឺលោក វ្លាឌីមៀ ពូទីន បញ្ឈប់ការឈ្លានពានទៅលើប្រទេសអ៊ុយក្រែន។នេះបើតាមការចេញផ្សាយដោយទីភ្ញាក់ងារសារព័ត៌មាន CNN នាថ្ងៃព្រហស្បតិ៍ ទី៣ ខែមីនា ឆ្នាំ២០២២។
ក្រុមអ្នកតវ៉ាជនជាតិរុស្ស៉ីជាច្រើនរូប រួមមានទាំងសិស្សនិស្សិត បញ្ញាវ័ន្តក៏ដូចជាប្រជាជនទូទៅជាច្រើនពាន់នាក់ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ដោយប៉ូលីសនៅក្នុងតំបន់ រហូតមកដល់ពេលនេះមានចំនួន៧,៦២៤នាក់ហើយ ចាប់តាំងពីបើប្រតិបត្តការយោធាវាយលុកទៅលើអ៊ុយកាលពីថ្ងៃ២៤ កុម្ភ: ឆ្នាំ២០២២កន្លងទៅ។
សូមជម្រាបថា តាំងពីបុរសខ្លាំងរបស់ រុស្ស៊ី លោក វ្លាឌីមៀ ពូទីនបញ្ជាឲ្យ បើកប្រតិបត្តិការយោធាវាយលុកនិងឈ្លានពានអ៊ុយក្រែន បណ្តាប្រទេសជាច្រើននៅលើសាកលលោកបានដាក់សម្ពាធ និងទណ្ឌកម្មសេដ្ឋកិច្ចជាច្រើនទៅលើរុស្ស៊ី តែពូទីនផ្ទាល់ហាក់មិនទាន់ភ្ញាក់ខ្លួនឬអើពើជាមួយនឹងការដាក់ទុណ្ឌកម្មនេះទាល់សោះ ខុសពីប្រជាជនរុស្សីជាច្រើន ដែលពួកគេមានអារម្មណ៍សោកស្តាយនិងអាណិតទៅដល់ប្រជាជននៃប្រទេសអ៊ុយក្រែន ។