• 2022-03-07 06:59:55
  • ព័ត៌មាន

មកស្គាល់អត្តសញ្ញាណកូនប្រុស-ស្រី ក្នុងពិធីចែចូវលំដាប់ជាន់ខ្ពស់ អ្នកដន្លងទាំងសងខាងសុទ្ធតែថ្នាក់ដឹកនាំក្នុងជួររដ្ឋាភិបាល

  • 2022-03-07 06:59:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទិដ្ឋភាពជាច្រើនសន្លឹកចេញពីពិធីចែចូវដ៏ធំមួយ កំពុងត្រូវបានមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមក្នុងប្រទេសកម្ពុជា មានការចាប់អារម្មណ៍ជាខ្លាំង លើការរៀបចំតុបតែងយ៉ាងល្អប្រណីតឥតខ្ចោះស័ក្ដិសមបំផុតសម្រាប់កូនប្រុស-ស្រី ក្នុងត្រកូលខ្ពង់ខ្ពស់។

ពិធីចូលចែចូវដោយធ្វើឡើងតាមលំអានប្រពៃណីខ្មែរតាំងពីបរមបុរាណនេះ គឺជាពិធីរបស់កូនប្រុស-ស្រី របស់ថ្នាក់ដឹកនាំប្រទេសចំនួន ២រូប។ ក្នុងនោះកូនស្រីនាមឈ្មោះ ឃួង ស៉ីណាម៉ាលីន ជាកូនស្រីរបស់ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចំណែកឯកូនប្រុសនាម អ៊ាង និតិភពដេនីស ជាកូនប្រុស របស់ឯកឧត្ដម អ៊ាង សុផល្លែត រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន ។ ពេលនេះថ្នាក់ដឹកនាំក្នុងជួររដ្ឋាភិបាលទាំងពីររូបបានផ្សារសាច់ផ្សារឈាម ដោយរៀបចំឱ្យកួនទាំងពីរបានក្លាយជាគូអនាគត និងធ្វើពិធីតាមលំអានបុរាណខ្មែរ ដោយផ្ដើមពីពិធីចូលចែចូវជាមុនសិន មុននឹងឈានដល់ពិធីចូលស្ដីដណ្ដឹង។

យ៉ាងណាមិញក្រឡេកមកមើលការរៀបចំវិញ គឺពិតជាស្អាតខ្លាំង រំលេចជាមួយការតុបតែងពណ៌ទឹកសមុទ្រ លម្អដោយផ្កាស្រស់ចម្រុះគ្រប់ប្រភេទ ពិតជាស្អាតរកផ្ទឹមគ្មាន។ ឯឈុតសម្លៀកបំពាក់ទៀតសោតក៏ត្រូវបានរៀបចំតុបតែងយ៉ាងប្រណីតធ្វើឱ្យកូនប្រុស-ស្រី លេចធ្លោខ្លាំងក្នុងថ្ងៃដ៏ពិសេសមួយនេះ ។ ចំណែកឯភ្ញៀវកិត្តិយសដែលអញ្ជើញចូលរួមវិញ សុទ្ធតែថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរូប ៕

ទស្សនាទិដ្ឋភាពច្បាស់ៗថតដោយThe ring wedding cambodia៖

មតិយោបល់
អត្ថបទថ្មី