- 2022-03-10 08:46:37
- ព័ត៌មាន
សម្ដេចក្រឡាហោម ស ខេង ហួសចិត្ត អភិបាលខេត្តម្នាក់ សួរពីមូលដ្ឋានខ្លួន សួរលិចឆ្លើយកើត សួរកើតឆ្លើយលិច!
- 2022-03-10 08:46:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្ដេចក្រឡាហោម ស ខេង ហួសចិត្ត អភិបាលខេត្តម្នាក់ សួរពីមូលដ្ឋានខ្លួន សួរលិចឆ្លើយកើត សួរកើតឆ្លើយលិច!
ចន្លោះមិនឃើញ
ថ្លែងនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២២ និងលើកទិសដៅការងារឆ្នាំ ២០២២ របស់រដ្ឋបាលខេត្តព្រះសីហនុ បានលើកឡើងពីការហួសចិត្តរបស់សម្ដេច ក្រោយមានអភិបាលខេត្តម្នាក់ ដែលមិនស្គាល់សូម្បីភូមិសាស្ត្រក្នុងដែនសមតកិច្ចរបស់ខ្លួន ពោលគឺ សួរលិច ឆ្លើយកើត សួរពីខាងកើត បែរជាឆ្លើយខាងលិចវិញ។
“អត់ស្គាល់មូលដ្ឋាន ពិបាកណាស់ណា ព្រោះបើយើងមិនស្គាល់មូលដ្ឋាន យើងអត់ដឹងថា ប្រជាពលរដ្ឋគាត់រស់នៅរបៀបម៉េច អីរបៀបម៉េចទេ វេទនារបៀបម៉េច អីរបៀបម៉េច ចុះទៅ...”។
សម្ដេចក្រឡោម មិនបានបញ្ចេញអត្តសញ្ញាណថ្នាក់ដឹកនាំខេត្តរូបនេះទេ ប៉ុន្តែរឿងដែលបានកើតឡើង សម្ដេចបានសន្និដ្ឋាន អភិបាលខេត្តរូបនោះ ពិតជាមិនបានចូះមូលដ្ឋានតែម្ដង បានជាមិនស្គាល់សូម្បីភូមិសាស្ត្រ ភូមិស្រុកក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ហើយបានផ្ដល់ចម្លើយខុសទាំងអស់ ពេលមានការចោទសួរពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។
ករណីខាងលើនេះ គឺលេចចេញក្រោយសម្ដេចតេជោ ហ៊ុន សែន បានអភិបាលខេត្តនោះ។ សម្ដេច ស ខេង លើកឡើងថា "សម្ដេចនាយក គាត់បានសួរថា ពីត្រឹមហ្នឹងទៅទន្លេបិទ ប៉ុន្មានគីឡូ? គាត់ថា ២៧គីឡូ…វា ៤១គីឡូ..."។
បន្តមក សម្ដេចនាយករដ្ឋមន្ត្រី បានបន្តសួរទៀតថា ភូមិមួយឈ្មោះថា "សាឡំ" ស្ថិតនៅទីណា? ចម្លើយដែលទទួលបាន គឺខុសទាំងស្រុងម្ដងទៀត។ "គាត់សួរទៀតថា សាឡំ នៅណា គាត់ថា សាឡំ នៅ ២០គីឡូ...សាឡំ ហ្នឹង គឺកន្លែងដែលសម្ដេចកំពុងឈរមានប្រសាសន៍ហ្នឹងហើយ សាឡំ ហើយគាត់ថា នៅ ២០គីឡូ...ប្រែថា គាត់អត់ស្គាល់ថាហ្មង អត់ស្គាល់មូលដ្ឋានហ្មង...អ្ហី ខ្ញុំភ្ញាក់ព្រឺតហ្មង ចុម ចៅហ្វាយខេត្តឯងដល់ថ្នាក់ហ្នឹងវ៉ី!”។
មិនត្រឹមប៉ុណ្ណឹង សំណួរបន្ទាប់ទៀត ក៏លោកអភិបាលឆ្លើយមិនត្រូវដែរ នៅពេលសួរថា តាហៀវ នៅណា។ ស្រាប់តែគណៈអភិបាលខេត្តរូបនោះ ចង្អុលទៅខាងលិច ដែលតាមពិត ភូមិសាស្ត្រនេះនៅទិសខាងកើតឯណោះ។
បញ្ហានេះ សម្ដេចក្រឡាហោម បញ្ជាក់ថា គឺជារឿងធំ ដែលថ្នាក់ដឹកនាំខេត្ត មិនអាចមើលស្រាលបាននោះទេ។ ដូច្នេះហើយសម្ដេចស្នើ ថ្នាក់ដឹកនាំខេត្ត ត្រូវតែចុះមូលដ្ឋាន ដើម្បីពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ថាពួកគាត់មានស្ថានភាពរស់នៅបែបណា ជីវភាពបែបណា ហើយពួកគាត់ត្រូវការអ្វីជាដើម៕