• 2022-03-12 02:00:00
  • ព័ត៌មាន

ទស្សនារូបថតនៃព្រះវិហារបែបចិន ហុក គៀន ឆ្នាំទសវត្សរ៍៦០មួយនៅភ្នំពេញ

  • 2022-03-12 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះវិហារចិន ហុក គៀន គឺជាព្រះវិហារដ៏ស្អាតបំផុត និងមានរចនាបថបែបចិនសុទ្ធសាធដែលមានទីតាំងស្ថិតតាមបណ្តោយតិរវិថី ព្រះស៊ីសុវត្ថិ ជិតកំពង់ផែរាជធានីភ្នំពេញ។ ព្រះវិហារនេះមានផ្ទាំងគំនូរជាច្រើននៅលើជញ្ជាំងមានសភាពនៅល្អស្អាត នៅទីនេះត្រូវបានមនុស្សចាស់ៗមើល និងថែទាំបានល្អ។ រាល់ពេលបុណ្យទានប្រពៃណីចិនម្ដងៗ ជនជាតិចិនដែលរស់នៅក្នុងរាជធានីភ្នំពេញ តែងតែមកធ្វើពិធីសាសនាតាមទំនៀមទម្លាប់ប្រពៃណីចិនមិនដែលខាននោះទេ។

បើយោងតាមសៀវភៅមគ្គុទ្ទេសក៍ស្ថាបត្យកម្មក្រុងភ្នំពេញបានបញ្ជាក់ថា ព្រះវិហារចិន ហុក គៀន( ឈ្មោះជាភាសាចិន សៀ ធានកុង) គឺជា វិហារដ៏ស្អាតបំផុត និងជាវិហារបែបចិនសុទ្ធសាធមួយនៅរាជធានីភ្នំពេញ។ អាគារបច្ចុប្បន្នធ្វើពី បេតុង កសាងនៅឆ្នាំ ១៩៦៤។ ពីមុនអគារវិហារធ្វើពីឈើ ដែលត្រូវបានសាងសង់នៅឆ្នាំ១៨៩០ នៅលើទីតាំងតែមួយ៕

សូមរីករាយទស្សនាបណ្តុំរូបនៃព្រះវិហារចិន ហុក គៀន៖

ដោយ៖ លី មុនិ

មតិយោបល់