- 2022-03-14 06:30:00
- ព័ត៌មាន
តាមពិតផ្កានៅមាត់ទន្លេមិនមែនឈ្មោះសាគូរ៉ាទេ ហើយរុក្ខជាតិប្រភេទនេះមានដាំនៅប្រទេសថៃជាង៧ទសវត្សរ៍មកហើយ
- 2022-03-14 06:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តាមពិតផ្កានៅមាត់ទន្លេមិនមែនឈ្មោះសាគូរ៉ាទេ ហើយរុក្ខជាតិប្រភេទនេះមានដាំនៅប្រទេសថៃជាង៧ទសវត្សរ៍មកហើយ
ចន្លោះមិនឃើញ
ដើមផ្កាជាច្រើនដើម ដែលកំពុងចេញផ្ការីកស្គុសស្គាយនៅតាមបណ្តោយសួនច្បារមាត់ទន្លខាងមុខវត្តឧណ្ណាលោម តាមពិតផ្កានៅមាត់ទន្លេមិនមែនឈ្មោះសាគូរ៉ាទេ ហើយរុក្ខជាតិប្រភេទនេះមានដាំដំបូងគេនៅប្រទេសថៃជាង៧ទសវត្សរ៍មកហើយ។ នេះបើតាមការបកស្រាយបញ្ចាក់របស់គណនីហ្វេសប៊ុកមួយឈ្មោះ Vichea Sok តាមដឹងជាអ្នកបម្រើការក្នុង មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ និង អភិរក្សកេសរកូល សុខ អាន ភ្នំគូលេន។
ប្រភពដដែលបានបង្ហាញថា ដើមផ្កាទាំងនោះមានឈ្មោះខ្មែរថា ជម្ពូរទេព ឬ ជម្ពូរទេព១ពាន់ ឈ្មោះសាមញ្ញថា ធម្មៈបូជា ឈ្មោះហៅតាមសៀមថា ជម្ពូរផាស៊ីប និងឈ្មោះវិទ្យាសាស្ត្រថា Tabebuia rosea ( Bertol.) DC ដោយមានអំបូរឈ្មោះថា Bignoniaceae ។
ជម្ពូរទេព ជាឈ្មោះដើម តែសព្វថ្ងៃគេច្រើនហៅច្រឡំថា សាគូរ៉ា ដោយសារតែសណ្ឋាន និងពណ៌របស់ផ្កាមានលក្ខណៈស្រដៀងទៅនឹងផ្កាសាគូរ៉ា និងពុំមានអ្នកស្រាវជ្រាវពីវាអោយបានច្បាស់់លាស់ ទើបគេច្រើនហៅច្រឡំ ។ តាមពិតសាគូរ៉ាជារុក្ខជាតិដែលដុះនៅស្រុកជប៉ុន ដូចច្នេះហើយវាពុំអាចរស់នៅក្នុងអាកាសធាតុមួយផ្សេងទៀតបាននោះទេ ព្រោះនៅប្រទេសកម្ពុជាយើងមានអាកាសធាតុ ខុសពីនៅស្រុកជប៉ុន ។
អត្ថប្រយោជន៍របស់ដើមផ្កានេះ គឺផ្តល់ម្លប់ អាចដាំនៅតាមផ្លូវជាលំអរបាន មិនសាកសមសម្រាប់ដាំក្នុងសួនកុមារ និងចំណតរថយន្តទេ មែកអាចប្រើសម្រាប់ធ្វើអុសបាន ដើមអាចត្រូវបានគេប្រើដើម្បីធ្វើក្រដាស មិនគួរដាំនៅជិតអគារនោះទេដោយសារតែវាមានប្រព័ន្ធឫសរឹងមាំ អាចធ្វើឱ្យខូចខាតដល់អាគារ ឈ្មោះថៃត្រូវបានផ្តល់ដោយ ស្តេចហ្លួងបុរេកន បំរ៉ុងកាន ដើម្បីជាកិត្តិយសដល់លោក និង ម៉ម រាជវង្ស ប៉ានធិបប៉ារីផាត់ ដែលបាននាំរុក្ខជាតិប្រភេទនេះមកដាំដំបូងគេនៅប្រទេសថៃក្នុងអំឡុងឆ្នាំ ១៩៤៧ វាបានក្លាយជារុក្ខជាតិលម្អទូទៅនៅប្រទេសថៃ ហើយក៏ត្រូវបានជនជាតិខ្មែរយើងនាំចូលបន្តមកដាំនៅកម្ពុជានាអំឡុងឆ្នាំ ២០១៦ ។
ផ្កាពពួកនេះ មានដុះនៅប្រទេសមិចសិច , ប្រទេសអាមេរិក , និងនៅវេនេស្ហុយអេឡា និង អេកូដ័រ ហើយការបង្កាត់ពូជ ត្រូវបានគេយកមកដាំនៅ ទ្វិបអាស៊ី និង អាស៊ីអាគ្នេយ៍ , ទ្វិបអាហ្រ្វិក , ឈូងសមុទ្រការ៉ាបីន និងទូទាំងទ្វិបអឺរ៉ុប ។
លក្ខណៈភូតគាម ៖ ដើមមានកម្ពស់ជាមធ្យម ១៥ - ២៥ ម សំបកគឺរលោងមានពណ៌ប្រផេះឬពណ៌ត្នោត នៅពេលចាស់ សំបកឈើប្រេះជាចង្អូរៗ មែកមានសណ្ឋានផុយ ងាយបែក ស្លឹកលូតចេញមានលក្ខណៈដូចម្រាមដៃ មាន ៤ ទៅ ៥ សន្លឹកក្នុងមួយមែក មានប្រវែងប្រហែល ៥ - ៣០ សង់ទីម៉ែត្រ ។ ស្លឹករាងពងក្រពើ មាន ទទឹង ៣ - ៧ សង់ទីម៉ែត្រ ទទឹង ៧.៥ - ១៦សង់ទីម៉ែត្រ ។
ចុងស្លឹកមានសណ្ឋានស្រួច ផ្លែមានរាងមូល ចេញជាចង្កោម ប្រវែង ១៥-៣០ ស.ម ពេលផ្លែទុំបែកចេញជា ២ អឌ្ឍគោល គ្រាប់សំប៉ែត មានពណ៌ត្នោត មានសន្ទះដូចស្លាប ។ ផ្កា មានពណ៌ផ្កាឈូកស្រាល និងមានពណ៌សនៅចុងស្រទាប់កណ្តាលត្របកមានពណ៌លឿង បាច់ផ្កាដុះចេញនៅចុងមែក ផ្កាមានច្រើនពណ៌ គល់ផ្កាភ្ជាប់គ្នាជាបំពង់ នៅខាងចុងបែកជា ៥ ទង រាងដូចត្រែ បណ្តោយ ៥-៧ ស.ម ផ្កាច្រើនរីកក្នុងពេលតែមួយ ងាយធ្លាក់ ផ្ការីកពេញទំហំ ៥-៨ សង់ទីម៉ែត្រ ។
គុណប្រយោជន៍ ៖
ប្រើសម្រាប់ធ្វើអុស
ម្សៅចេញពីដើម អាចយកទៅធ្វើក្រដាសបាន
ដាំជារុក្ខជាតិលំអរ ដោយវាមានផ្កាស្រស់ស្អាត
ជាដំណាំផ្តល់ម្លប់ដល់ ការដាំ កាហ្វេ និង កាកាវ
ដើមអាចយកធ្វើជាគ្រឿងសង្ហារឹមបាន ៕
អត្ថបទរក្សាសិទ្ធដោយ ៖ ជីវៈចម្រុះនៃប្រទេសកម្ពុជា ប្រភពរូបភាព៖ អង្គរ ដែនដីនៃអាទិទេព និង Kampucheers