• 2022-03-14 12:06:24
  • ព័ត៌មាន

អតីត​ប្រធានាធិបតី​អាមេរិក​ Barack Obama ឆ្លង​ជំងឺ​កូវីដ-១៩

  • 2022-03-14 12:06:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ ឯកឧត្ដម​ បារ៉ាក អូបាម៉ា (Barack Obama) បាន​ឆ្លង​ជំងឺ​កូវីដ-១៩​ នេះ​បើ​យោង​តាម​ការ​ប្រកាស​នៅ​លើ​បណ្ដាញ​សង្គម​ Twitter របស់​​ឯកឧត្ដម​ផ្ទាល់​កាល​ថ្ងៃ​អាទិត្យ​ ទី​១៣ ខែ​មីនា ឆ្នាំ​២០២២ម្សិលមិញ​នេះ​។

ប្រធានាធិបតី​រូប​នេះ​បាន​បង្ហាញ​ពី​អាការៈ​របស់​ខ្លួន​គឺ​រមាស់​បំពង់ក​ប៉ុន្មាន​ថ្ងៃ​មក​ហើយ​ ប៉ុន្តែ​មាន​អារម្មណ៍​ថា​ធម្មតា​មិន​មាន​បញ្ហា​អ្វី​នោះ​ទេ​ ដោយ​ទាំង​នេះ​គឺ​ឯកឧត្ដម​អរគុណ​ទៅ​ដល់​វ៉ាក់សាំង​បង្ការ​កូវីដ-១៩ ដែល​ឯកឧត្ដម​បាន​ចាក់​។

ឯកឧត្ដម​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ប្រពន្ធ​របស់​ឯកឧត្ដម Michelle Obama គឺ​បាន​តេស្ត​អវិជ្ជមាន​លើ​ជំងឺ​មួយ​នេះ​។

ប្រធានាធិបតី​អាមេរិក​ទី​៤៤រូប​នេះ​ ក៏​បាន​ក្រើន​រំលឹក​ឲ្យ​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ-១៩នេះ​ ទោះ​មាន​ចំនួន​នៃ​ការ​ឆ្លង​ធ្លាក់​ចុះ​ក៏​ដោយ​។

សូម​រំលឹក​ផង​ដែរ​ថា​ Barack Obama ជា​ប្រធានាធិបតី​ទី​៤៤ កាន់​តំណែង​ពី​ ២០០៩ ដល់​ ២០១៧៕

ប្រភព៖ Asia.Nikkei អត្ថបទ៖ សេរី មង្គល

មតិយោបល់