• 2022-03-15 05:25:00
  • ព័ត៌មាន

អភិបាលខេត្តថ្មីសមិទ្ធផលថ្មីលេចឡើងបន្តបន្ទាប់ ក្រុងពោធិ៍សាត់កំពុងកែប្រែមុខមាត់កាន់តែស្រស់ស្អាត

  • 2022-03-15 05:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្លូវលេខ១០១ ក្នុងទីប្រជុំជនក្រុងពោធិ៍សាត់ កំពុងកែប្រែមុខមាត់ថ្មីកាន់តែស្រស់ស្អាត ងាយស្រួលធ្វើដំណើរជាងមុន ជាមួយនឹងបេទីម AC យ៉ាងស្រស់ស្អាតរលោងស្រិល ប្រជាពលរដ្ឋ ដែលរស់នៅសង្ខាងផ្លូវនិងជាអ្នកប្រើប្រាស់ផ្លូវ ក្នុងទីប្រជុំជនក្រុងពោធិ៍សាត់ បានសាទរនិងគាំទ្រយ៉ាងខ្លាំង ។

យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ខេត្តពោធិ៍សាត់បានឲ្យដឹងថា បច្ចុប្បន្នទីលានទុកដាក់សំរាមក៏សម្រេចបាននូវសមិទ្ធផលរួម បាន១០០%ហើយ ចំពោះអាងប្រព្រឹត្តកម្មទឹកកខ្វក់ ប្រព័ន្ធលូរំដោះទឹកភ្លៀង និងផ្លូវក្រាលស៊ូDBST ព្រមទាំងផ្លូវប៉េតុងជុំវិញផ្សារថ្មីពោធិ៍សាត់ បានស្ថាបនារួចរាល់ជាស្ថាបពរ ហើយខ្សែផ្លូវមួយចំនួនតូចទៀត គ្រោងនឹងបញ្ចប់ការដ្ឋាន នៅអំឡុងខែមីនា ឆ្នាំ២០២២នេះ។

ក្នុងតំណែងជាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ថ្មី រយៈពេល៥ខែកន្លងមកនេះ ឯកឧត្តម ជាវ តាយ បានកែប្រែមុខមាត់ខេត្តពោធិ៍សាត់ តាមរយៈការលាបថ្នាំពណ៌ នៅទីតាំងហានិភ័យចរាចរណ៍ និងរៀបចំតបណ្តាញភ្លើងបំភ្លឺផ្លូវសាធារណៈ ភ្លើងលម្អចម្រុះពណ៌ ក្នុងទីប្រជុំជនក្រុង និងបន្តឈាមដល់ស្រុក ដើមី្បធ្វើឱ្យទីប្រជុំជនក្រុង ស្រុកនោះ មានសោភ័ណភាពកាន់តែស្រស់ត្រកាល ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមកទស្សនាកម្សាន្ត ពិសេសឈានទៅបង្កើតសេដ្ឋកិច្ច ជូនគ្រួសារប្រជាពលរដ្ឋ ។

ជាមួយគ្នានោះ ឯកឧត្តមក៏បានជម្រុញដល់អាជ្ញាធរពាក់ព័ន្ធ ជុំវិញការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ការរៀបចំចិញ្ចើមផ្លូវ ការប្រមូលទុកដាក់សម្រាបឱ្យបានត្រឹមត្រូវ ដើម្បីសោភណ្ឌភាព បរិស្ថាន និងសណ្តាប់ធ្នាប់ទូទាំងខេត្តពោធិ៍សាត់ផងដែរ ៕

ប្រភព៖ Pursat Provincial Hall

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់