- 2022-03-22 00:33:00
- ព័ត៌មាន
ឈប់រក្សាទុករឿងមិនល្អ យកពាក្យសម្តីគេមកដាក់ក្នុងចិត្ត កុំគិតស្មុគស្មាញច្រើនពេក បើចង់ឲ្យជីវិតល្អប្រសើរឡើង
- 2022-03-22 00:33:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឈប់រក្សាទុករឿងមិនល្អ យកពាក្យសម្តីគេមកដាក់ក្នុងចិត្ត កុំគិតស្មុគស្មាញច្រើនពេក បើចង់ឲ្យជីវិតល្អប្រសើរឡើង
ចន្លោះមិនឃើញ
សន្មតថាអ្នកមានវ៉ាលីសមួយ ឃើញលាមក អ្នកក៏រើសមកដាក់វ៉ាលីសរបស់អ្នក ដើរទៅតាមផ្សារ ឃើញគេស្តោះទឹកមាត់ អ្នកក៏យកវាមកដាក់វ៉ាលីស ទៅធ្វើការឃើញគេខាកស្លេស្ម ក៏រើសមកដាក់វ៉ាលីសទៀត ពេលនោះអ្នកនឹងនាំរបស់ទាំងនោះទៅតាមខ្លួនគ្រប់ទីកន្លែងគ្រប់ពេលវេលា ត្រឡប់មកផ្ទះវិញក៏យកវ៉ាលីសមួយហ្នឹងមកដាក់នៅគ្រែគេងក្បាលដំណេកទៀត ។ អ្នកគិតថាមនុស្សដែលធ្វើបែបហ្នឹងល្ងង់ខ្លៅឬអត់ប្រសិនបើអោយខ្ញុំឆ្លើយគឺមនុស្សហ្នឹង ល្ងង់ហើយខ្លៅបំផុត រកលេខដាក់គ្មាន ។
តាមពិតអ្នកហ្នឹងហើយដែលតែងតែយកពាក្យសម្តី ដែលមិនល្អ ប៉ះពាល់ខ្លាំងដល់អារម្មណ៍របស់អ្នក មកដាក់នៅក្នុងចិត្ត បេះដូងរបស់អ្នក អ្នកគិតគិតខ្លាំងរហូតដល់វាធ្ងន់ៗ រវល់តែគិតដល់ពាក្យសម្តីមិនបានការ មើលងាយរបស់អ្នកដទៃ យកមកគិតជារៀងរាល់ថ្ងៃ មិនឈប់ឈរ ។អ្នកឆ្កួតតើមែនទេ ហូបក៏គិត គេងក៏គិត គិតដល់តែរឿងអត់ប្រយោជន៍ មនុស្សដែលមិនបានការ មនុស្សដែលអ្នកស្អប់ចំណែកអ្នកដែលស្អប់យើងមើលងាយយើងគេដេកលក់ស្រួលទៅវិញ។
រឿងអត់ប្រយោជន៍ពាក្យសម្តីមើលងាយ មើលថោក ពេបជ្រាយ របស់អ្នកដទៃ មកលើយើង ប្រសិនបើយើងមិនអនុញ្ញាតអោយវាចូលមកនៅក្នុងចិត្តរបស់យើង វានឹងបានត្រឹមតែនៅក្រៅចិត្តរបស់យើង អ្នកដែលយើងស្អប់ អ្នកដែលយើងមិនចូលចិត្ត យើងអាចហាមចិត្ត របស់អ្នកអោយមិនគិតពីគេបាន ។
អ្នកយកពាក្យសម្តីអាក្រក់ ចូលមកបន្ទប់គេងអ្នកធ្វើអ្វី កុំល្ងង់នៅតែគិតចឹងទៀត ឈប់គិតទៅ វាអត់ប្រយោជន៍ទេ មិនមានអ្វីរីកចម្រើនឡើយ ដល់វិថីជីវិតរបស់អ្នក រឿងណាដែលមិនត្រូវគិត បោះវា ចោលទៅគិតច្រើនធ្វើអីនាំតែអំពល់ទុក្ខដល់ខ្លួនឯងឥតអាសារត្រូវឈប់គិតរឿង មុនហ្នឹងរឿងអត់ប្រយោជន៍ទាំងនោះមកបំផ្លាញជីវិត ក្តីសុខរបស់អ្នក ចូរគិតតែរឿងល្អៗ ដែលជាប្រយោជន៍សម្រាប់ជីវិតរស់នៅរបស់អ្នកវិញ ល្អជាជាង ។
ប្រភពរូបថត៖https://pantip.com/topic/33692964