• 2022-03-16 00:41:00
  • ព័ត៌មាន

មេរៀន៥យ៉ាងពីជីវិត ដែលអ្នកគួរដឹង មុននឹងគ្រប់យ៉ាងហួសពេសអស់ អ្នកនឹងស្តាយក្រោយហើយ

  • 2022-03-16 00:41:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

១. អ្នកត្រូវដឹងថា សេចក្តីសុខតូចៗអ្នកអាចរកបានដោយងាយពេញមួយជីវិតរបស់អ្នក មនុស្សខ្លះនៅតែជាមួយនិងទុក្ខសោកដើម្បីទទួលបាននូវសុខដ៏ធំសម្បើមនៅថ្ងៃមុខពោលគឺពួកគេទ្រាំឆ្លងកាត់ ភាពហត់នឿយ ឆ្លងកាត់នូវភាពលំបាកទឹកភ្នែកទឹកសំបោររាល់ថ្ងៃដើម្បីតែសេចក្តីសុខដ៏ធំនៅថ្ងៃមុខ។អ្នកគួរតែក្រលេកមើលសេចក្តីសុខអ្នកមានអ្វីដែលអ្នកមានថ្ងៃនេះ អ្វីដែលអ្នកមាននៅថ្ងៃនេះ ពេញចិត្តជាមួយវាបណ្តើរៗ នោះជីវិតរបស់អ្នកនឹងមិនសូវមានសម្ពាធនិងពោរពេញទៅដោយសេចក្តីសុខនៅក្នុងជីវិត។ អ្នកមានឪពុកម្ដាយមានក្រុមគ្រួសារមានមនុស្សជាទីស្រលាញ់ ពេញចិត្តនឹងអ្វីដែលអ្នកមានថ្ងៃនេះឲ្យបានច្រើន សូមកុំពឹងសេចក្តីសុខ ដែលធំពេកវានឹងធ្វើឲ្យរបស់អ្នកមានទុក្ខលើសដើម។

២. ត្រូវថែរក្សាសុខភាពអ្នកឲ្យបានល្អ ពីព្រោះថាអ្នកត្រូវប្រើប្រាស់វាជាយូរទៀត ការថែរក្សាសុខភាពវាពិតជាសំខាន់ ប្រសិនបើអ្នកបរាជ័យនៅក្នុងការថែរក្សាសុខភាពវានឹងធ្វើអោយជីវិតរបស់អ្នកបរាជ័យទៅតាមហ្នឹងដែរ។ អ្នកគួរតែថែរក្សាសុខភាពរបស់អ្នកបានល្អ ប្រសិនបើថ្ងៃណាមួយរាង្គកាយរបស់អ្នកទៅមុខលែងរួច មនុស្សដែលលំបាកក៏ជាអ្នក កុំក្លាយទៅជាមនុស្សដែលមានទុក្ខទោសជាមួយនឹងរាងកា ចូរប្រើប្រាស់ជីវិតរបស់ល្អថែរក្សាសុខភាពឲ្យបានល្អ ទើបជីវិតរបស់អ្នកជោគជ័យទាំងព្រម។

៣. កុំចាំរហូតដល់អ្នករួចរាល់ថានឹងធ្វើ កុំចាំធ្វើអ្វីមួយនៅមានពេលដែលអ្នកមានពេល អ្នកគួរតែចាប់ផ្ដើមពីឥឡូវ អ្នកត្រូវប្រញាប់ស្រវ៉ាឲកាសទុក ទោះបីជាអ្នកមិនទាន់រួចរាល់គ្រប់យ៉ាង ប៉ុន្តែអ្នកបានចាប់ផ្ដើមពីថ្ងៃនេះ អ្នកត្រូវចាំថាមិនមានថ្ងៃអ្នករួចរាល់នោះទេ ដូច្នេះអ្នកគួរតែចាប់ផ្ដើមពីឥឡូវ ដើម្បីភាពជោគជ័យនៅថ្ងៃមុខ។

៤. សូមកុំបណ្ដោយឱ្យពេលវេលាកន្លងទៅដែលអត់ប្រយោជន៍ លុយអស់លុយរកបានប៉ុន្តែពេលវេលាអស់ ទោះបីជាលុយប៉ុណ្ណាក៏អ្នកទិញមកមិនបានដែរ ធ្វើអ្វីដែលអ្នកគួរធ្វើនៅថ្ងៃនេះ ធ្វើអ្វីដែលអ្នកពេញចិត្តនៅថ្ងៃនេះ កុំមិនដល់ពេលវេលាឲ្យទៅមុខអត់ប្រយោជន៍ អ្នកត្រូវធ្វើអ្វីដែលអ្នកចង់ធ្វើអីហើយ មានគោលដៅជីវិត អ្វីអ្នកត្រូវសម្រេចវាបាន នៅពេលដែលចុងបញ្ចប់ជីវិតរបស់អ្នក អ្នកនឹងមិនស្ដាយក្រោយ។

៥. ជាចុងក្រោយ ចូរអ្នកកុំជ្រើសរើសអាជីពដើម្បីលុយតែមួយមុខ លុយវាពិតជាសំខាន់នៅក្នុងមួយជីវិតរបស់យើងប្រចាំថ្ងៃ តែជីវិតរបស់អ្នកនឹងដល់ផ្លូវទាល់ ប្រសិនបើមុខរបរអាជីវកម្មអ្នកមិនមានការរីកចម្រើនទៅមុខប្រសិនបើអាជីពរបស់អ្នកមិនមាន នូវគុណតម្លៃ នៅពេលដែលអ្នកធ្វើដើម្បីតែបានលុយមក ប៉ុន្តែអ្នកមានអារម្មណ៍ថាគុណតម្លៃរបស់អ្នកបានថយចុះ ឬអ្នកជ្រើសរើសអាជីពណាដែលបានតែលុយ ប៉ុន្តែមិនធ្វើឲ្យអ្នកពូកែជាងមុនរីកចម្រើនជាងមុន ដូច្នេះចូរជ្រើសរើសអាជីពណាដែលអ្នកស្រឡាញ់និងមានតម្លៃនៅក្នុងសង្គម។

Sources of pictures: https://pantip.com/topic/36746710

អត្ថបទដោយ៖ សាន​ សុធារដ្ឋ

មតិយោបល់