• 2022-03-16 05:30:00
  • ព័ត៌មាន

មុនចាក់សួរតម្លៃផង! សាំងធម្មតាគិតពីថ្ងៃនេះដល់ដាច់ខែឡើងដល់ ១លីត្រ៥៣០០៛ហើយ

  • 2022-03-16 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើយោងតាម សេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ចេញផ្សាយនៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២នេះ បានបង្ហាញតម្លៃ ប្រេងសាំងបានហក់ ឡើងដល់៥៣០០រៀលក្នុងមួយលីត្រហើយ ខណៈតម្លៃប្រេងម៉ាស៊ូតក៏ ឡើង ដល់៥៣០០រៀល ក្នុងមួយលីត្រផងដែរ។

ការឡើងថ្លៃប្រេងយ៉ាងគំហុកនេះ ត្រូវបានគេបន្ទោសទៅលើវិបត្តិសង្រ្គាម ដែលកំពុង កើតមានរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន ខណៈប្រទេសរុស្ស៊ី គឺជាប្រទេសមួយក្នុងចំណោមប្រទេសផលិតប្រេង ធំជាងគេនៅលើពិភពលោក។

សូមរំលឹកថា លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានប្រាប់បណ្ដាញសារព័ត៌មានក្នុងស្រុកថា ការឡើងថ្លៃប្រេងសាំងនៅកម្ពុជា ដោយផ្អើកលើការហក់ឡើងប្រេងសាំងនៅទីផ្សារអន្តរជាតិដែរ ពោលគឺឡើងពី ៩០ដុល្លារ ក្នុង១បារ៉ែល ដល់ជាង ១៣០ដុល្លារ ក្នុង១បារ៉ែល ។ លោកថា ទណ្ឌកម្មនាំចេញប្រេងឥន្ធនៈដោយសារសង្គ្រាមនៅប្រទេសរុស្ស៊ី និងអ៊ុយក្រែន បានធ្វើឲ្យប្រេងពិភពលោកឡើងថ្លៃខ្ពស់ ដូច្នេះនៅកម្ពុជាក៏នឹងអាចបន្តហក់ឡើងថ្លៃមួយកម្រិតទៀតដែរ ហើយតម្លៃប្រេងក៏រកការកំណត់ជារួមមិនទាន់បានដែរក្នុងស្ថានភាពបច្ចុប្បន្ននេះ ៕

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់
អត្ថបទថ្មី