• 2022-03-16 09:05:00
  • ព័ត៌មាន

ក្រោយប្រកាសក្រសួង ឥឡូវមកមើលតម្លៃសាំងតាមស្ថានីយប្រេងធំៗនៅរសៀលនេះ

  • 2022-03-16 09:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តម្លៃប្រេងនៅទូទាំងប្រទេសកម្ពុជាមួយរយៈនេះ ហាក់មានការឡើងថ្លៃយ៉ាងគំហុក ដោយត្រូវបានគេបន្ទោសទៅលើវិបត្តិសង្រ្គាម ដែលកំពុងកើតមានរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន ខណៈប្រទេសរុស្ស៊ី គឺជាប្រទេសមួយក្នុងចំណោមប្រទេសផលិតប្រេង ធំជាងគេនៅលើពិភពលោក។

ក្រោយសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មប្រាប់ពីតម្លៃប្រេងសាំងសម្រាប់ថ្ងៃទី១៦ ដល់ថ្ងៃទី៣១ ខែមីនា នេះ ឃើញថាស្លាកតារាងតម្លៃនៅតាមស្ថានីយប្រេងនីមួយៗក៏មានការប្រែប្រួលហើយនៅរសៀលនេះ។ ឥឡូវមកមើលតម្លៃសាំងតាមស្ថានីយប្រេងធំៗក្នុងរាជធានីភ្នំពេញ គិតត្រឹមម៉ោងនេះតទៅ។

សូមរំលឹកថា លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានប្រាប់បណ្ដាញសារព័ត៌មានក្នុងស្រុកថា ការឡើងថ្លៃប្រេងសាំងនៅកម្ពុជា ដោយផ្អើកលើការហក់ឡើងប្រេងសាំងនៅទីផ្សារអន្តរជាតិដែរ ពោលគឺឡើងពី ៩០ដុល្លារ ក្នុង១បារ៉ែល ដល់ជាង ១៣០ដុល្លារ ក្នុង១បារ៉ែល ។ ដូច្នេះនៅកម្ពុជាក៏នឹងអាចបន្តហក់ឡើងថ្លៃមួយកម្រិតទៀតដែរ ហើយតម្លៃប្រេងក៏រកការកំណត់ជារួមមិនទាន់បានដែរក្នុងស្ថានភាពបច្ចុប្បន្ននេះ ៕

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់
អត្ថបទថ្មី