• 2022-03-17 07:05:00
  • ព័ត៌មាន

សម្តេចតេជោ ហ៊ុន សែន ស្នើកុំឱ្យជេរសម្តេចរឿងសាំងឡើងថ្លៃ ព្រោះវាជាបញ្ហាសកល

  • 2022-03-17 07:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាពេលបច្ចុប្បន្ន តម្លៃប្រេងឥន្ធនៈលក់រាយនៅលើទីផ្សារមានការកើនឡើងគួរឲ្យកត់សម្គាល់។ ស្របពេលស្ថានភាពបែបនេះ ម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើកុំឱ្យជេរសម្តេចរឿងសាំងឡើងថ្លៃ ព្រោះវាជាបញ្ហាសកល ។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ «ភូមិកុមារ SOS» ស្ថិតនៅក្នុងខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោ បានលើកឡើងថា៖ ប្រជាពលរដ្ឋចាប់ផ្តើមរអ៊ូរទាំ ទាក់ទងនឹងបញ្ហាថ្លៃប្រេងឡើងថ្លៃកាន់តែខ្ពស់ក្នុងរយៈពេល ប៉ុន្មានថ្ងៃមកនេះ និងខ្លះទៀតបានស្នើឲ្យសម្ដេចជួយអន្តរាគមន៍បញ្ចុះតម្លៃ ។ ជាមួយគ្នានេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើកុំឱ្យជេរសម្តេចរឿងសាំងឡើងថ្លៃ ព្រោះវាជាបញ្ហាសកល ដោយសារវិបត្តិសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ហើយស្ថានភាពនេះមិនមែនប៉ះពាល់តែកម្ពុជាទេ ពោលគឺបានក្លាយជាបង្ហាសម្រាប់សេដ្ឋកិច្ចជាសកលផងដែរ។

សម្ដេចតេជោ បានថ្លែងបញ្ជាក់ថា ចំពោះបញ្ហានេះដំណោះស្រាយអាចមានដោយកាត់បន្ថយការធ្វើដំណើរ ហើយសម្ដេចរំពឹងថាបញ្ហាប្រេងសាំងនេះនឹងមានការធូរស្រាលវិញ ដោយឡែកចំពោះ តម្លៃប្រេងក៏រកការកំណត់ជារួមមិនទាន់បានដែរក្នុងស្ថានភាពបច្ចុប្បន្ននេះ ។

សូមជម្រាបថា​ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ម្សិលមិញនេះ ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីជូនដំណឹងអំពីតម្លៃប្រេងសាំង ដោយកំណត់តម្លៃសាំងធម្មតា ចំនួន ៥,៣០០រៀល ក្នុងមួយលីត្រ រីឯប្រេងម៉ាស៊ូតក៏តម្លៃ៥,៣០០រៀលដូចគ្នាផងដែរ ៕

អត្ថបទដោយ ៖ ស៊ូ អីន

មតិយោបល់