- 2022-03-21 02:30:54
- ព័ត៌មាន
កុំផ្តល់តម្លៃឲ្យគេ បន្ថោកតម្លៃខ្លួនឯង កុំស្រឡាញ់គេច្រើនជាងស្រឡាញ់ខ្លួនឯង កុំប្រៀបធៀប ចូររីករាយនឹងជីវិតរបស់អ្នក
- 2022-03-21 02:30:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំផ្តល់តម្លៃឲ្យគេ បន្ថោកតម្លៃខ្លួនឯង កុំស្រឡាញ់គេច្រើនជាងស្រឡាញ់ខ្លួនឯង កុំប្រៀបធៀប ចូររីករាយនឹងជីវិតរបស់អ្នក
ចន្លោះមិនឃើញ
កើតមកជាមនុស្សរឿងដែលសំខាន់ដែលខ្លួនអ្នកត្រូវតែធ្វើនោះគឺការគោរព អោយតម្លៃ ស្គាល់ពីតម្លៃ និងចេះស្រឡាញ់ខ្លួនឯងអោយបានច្រើនតាមដែលអាចធ្វើទៅបាន។ អ្នកខ្លះទៅស្រឡាញ់អ្នកដទៃឬក៏ផ្តល់អោយអ្នកដទៃនូវតម្លៃដ៏មហាសាលប៉ុន្តែភ្លេចអោយតម្លៃខ្លួនឯង គិតថាខ្លួនឯងគ្មានបានការ គ្មាប្រយោជន៍ដូចជាគេ ពោលគឺ តែងតែបន្ទាបបន្ថោកខ្លួនឯង ស្អប់ខ្លួនឯង មិនចង់រស់ជាខ្លួនឯងទៀត រត់តាមរកក្តីស្រឡាញ់ពីអ្នកដទៃ ផ្តល់តម្លៃដល់អ្នកដទៃ រហូតបាត់បង់តម្លៃខ្លួនឯង បើអ្នកមិនចេះស្រឡាញ់ផ្តល់តម្លៃអោយខ្លួន តើមាននរណានឹងមកផ្តល់តម្លៃឲ្យអ្នកនោះ ។
មនុស្សម្នាក់ៗមានតម្លៃរៀងៗខ្លួន ដូច្នេះសូមអ្នកកុំទៅស្រឡាញ់គេ អោយតម្លៃគេ ខ្លាំងពេក ចូរអោយតម្លៃអ្នកខ្លួនឯងខ្លះផង ជីវិតរបស់អ្នកនឹងរស់នៅប្រកបទៅដោយសេចក្តីសុខ និងរស់ជាខ្លួនឯង ពោលគឺអ្នកត្រូវតែពេញចិត្តនឹងអ្វីដែលអ្នកមាន ជាជាងមិនឃើញពីតម្លៃនៃខ្លួនអ្នកផ្ទាល់ ជីវិតរបស់អ្នកនឹងរស់នៅជាមួយសម្ពាធសម្ពាយជាជីវិរហូតរៀងទៅ ។
មិនថាអ្នកជាមនុស្សបែបណា អាក្រក់ល្អ សខ្មៅ ភេទទីបី តូចទាប បុគ្គលដែលពិការ អ្នកមានអ្នកក្រ មុខមាត់អាក្រក់មិនសូវជាស្អាត ក៏ជាជីវិតរបស់អ្នក ក៏សូមស្រឡាញ់អោយតម្លៃខ្លួនឯងអោយបានច្រើនៗ ជីវិតអ្នកអ្នកមានសំណាងហើយ ដែលកើតមកជាមនុស្ស ទោះអ្នកមានរូបរាងមានធនធាន មិនសូវសម្បូរបែបដូចអ្នកដទៃ ក៏សូមពេញចិត្ត ហើយរស់នៅបន្តទៀត ដើម្បីខ្លួនឯង កុំប្រៀបធៀប ជីវិតរបស់មនុស្សម្នាក់ៗ ខុសៗគ្នាកាន់តែប្រៀបធៀបអ្នកកាន់តែខុស ចំពោះខ្លួនឯង កាន់តែប្រៀបធៀបជាមួយអ្នកដទៃ អ្នកកាន់តែឈឺចាប់ ។
កាលណាអ្នកមិនទាន់រកឃើញពីតម្លៃខ្លួនឯង និងចេះស្រឡាញ់ខ្លួនឯងជីវិតរបស់អ្នកនៅតែរកមិនឃើញពន្លឺនៃជីវិតសេចក្តីសុខនៅក្នុងជីវិតនោះឡើយ។ អ្នកគួរតែអរគុណដែលអ្នកអាចមានជីវិតរស់នៅបាន ហើយមិនថាទៅជាបែបណា ក៏សូមកុំបោះបង់ចោលខ្លួនឯង ជីវិតរបស់អ្នកគឺស្ថិតនៅលើដៃ អ្នកជាអ្នកកំណត់ ប្រសិនបើអ្នកមានទំនោរទៅណា ជីវិតរបស់អ្នកគឺទៅហ្នឹង ។
សូមកុំស្រឡាញ់អ្នកដទៃ រហូតភ្លេចស្រឡាញ់ខ្លួនឯង កុំអោយតម្លៃអ្នកដទៃរហូតភ្លេចអោយតម្លៃខ្លួនឯង កុំធ្វើបាបខ្លួនឯងពីព្រោះអ្នកដទៃ យ៉ាងហោចណាស់អ្នកនៅមានគ្រួសារ មនុស្សជាទីស្រឡាញ់ របស់អ្នក ចាំមើលថ្ងៃដែលអ្នកជោគជ័យ ចេះតស៊ូនៅក្នុងជីវិត ប៉ុន្តែបើក្នុងករណីអ្នកកំព្រាគ្មានគ្រួសារអ្នកពិបាក អ្នកឯការ អ្នកក៏នៅមានខ្លួនឯង ងើបឡើងស៊ូ បន្ត ទៀត បើអ្នករឹងមាំ អ្នកនឹងរស់នៅលើលោកនេះបានប្រកបទៅដោយសេចក្តីសុខ។ សូមនៅជាមួយខ្លួនស្រឡាញ់ខ្លួនឯង អោយបានច្រើន កសាងខ្លួនឯងអោយរីកចម្រើនដោយស្នាដៃរបស់អ្នកផ្ទាល់ ដល់ថ្ងៃមួយអ្នកនឹងស្បើយ ជាក់ជាមិនខាន។