• 2022-03-18 02:36:39
  • ព័ត៌មាន

មកមើលអនុភាព​ ដ្រូ​នប្រយុទ្ធ Kamikaze ដែលស្ថិតក្នុងចំណោមសព្វាវុធ ដែលអាមេរិកបញ្ជូនទៅឲ្យ​អ៊ុ​យក្រែន​

  • 2022-03-18 02:36:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហរដ្ឋអាមេរិកនឹង​ផ្តល់ឱ្យ​អ៊ុយ​ក្រែន​នូវដ្រូនប្រយុទ្ធមួយប្រភេទឈ្មោះ Kamikaze ដែលមានបច្ចេកវិជ្ជា​ខ្ពស់​ចុងក្រោយប្រើប្រាស់​ប្រឆាំង​​នឹង​រថក្រោះ រថពាសដែក របស់រុស្ស៊ី។

ដ្រូន Kamikaze ស្ថិតនៅក្នុងចំណោមសព្វាវុធដែលប្រធានាធិបតី Joe Biden ប្រកាស​ជំនួយ​យោធា​ថ្មីមានតម្លៃ ៨០០ លាន​ដុល្លារ​សម្រាប់​អ៊ុ​យក្រែន រួម​​មាន​មី​ស៊ី​ល​ប្រឆាំង​យន្តហោះ​ Stinger ៨០០ ដើម​​ អាវុធ​ប្រឆាំង​រថក្រោះ ៩.០០០​ដើម ដ្រូ​ន​យុទ្ធសាស្ត្រ ១០០ គ្រឿង និង​អាវុធ​តូចៗ​ជាច្រើន​។

បច្ចុប្បន្ន​អ៊ុយ​ក្រែន​កំពុងបង្ហាញ​សមត្ថភាព​ខ្លាំង​របស់​ពួកគេ​ ក្នុងការទប់ទល់ជាមួយរុស្ស៊ី ក្រោមកិច្ចអន្តរាគមន៍ និងជំនួយយោធារបស់បណ្ដាប្រទេសអឺរ៉ុប និងសហរដ្ឋអាមេរិកផ្ទាល់។​ ប្រធានាធិបតីរុស្ស៊ី Putin កាលពីពេលថ្មីៗក៏បានព្រមានផងដែរថានឹង វាយក្បួនជំនួយយោធារបស់លោកខាងលិចណា ដែលហ៊ានផ្តល់ឲ្យទៅអ៊ុយក្រែន៕

ខាងក្រោមនេះជាវីដេអូបង្ហាញពីអនុភាពដ្រូន Kamikaze៖

ប្រភព៖ Reuters ប្រែសម្រួល៖ សៀនហួរ

មតិយោបល់