- 2022-03-18 03:40:00
- ព័ត៌មាន
សំរាមដែលកកស្ទះតាមប្រឡាយ សសំពោងពីស្ពានអាកាសស្ទឹងមានជ័យទៅ ត្រូវបានកាយចេញហើយ
- 2022-03-18 03:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សំរាមដែលកកស្ទះតាមប្រឡាយ សសំពោងពីស្ពានអាកាសស្ទឹងមានជ័យទៅ ត្រូវបានកាយចេញហើយ
ចន្លោះមិនឃើញ
រដ្ឋបាលខណ្ឌមានជ័យ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះបានដឹកនាំកម្លាំង ចុះកាយសំរាមដែលកកស្ទះតាមប្រឡាយ ចាប់ពីចំណុចស្ពានអាកាសស្ទឹងមានជ័យព្រំប្រទល់សង្កាត់ស្ទឹងមានជ័យទី១ និងសង្កាត់ស្ទឹងមានជ័យ ទី២ រហូតដល់ ព្រំប្រទល់សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមរយៈការផ្សាយលើគណនីហ្វេសប៊ុករបស់ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានឲ្យដឹងថា ដើម្បីកាយសំរាមចេញឲ្យអស់ក្នុងនោះបានប្រើប្រាស់រថយន្តកាយសំរាម (អាអ៊ិច ០១ គ្រឿង) និង រថយន្តដឹកសំរាម ចំនួន ០៣ គ្រឿងផងដែរ។ លោកបន្តថា ពលរដ្ឋគ្រប់រូបត្រូវចូលរួមទុកដាក់សំរាមអោយបានត្រឹមត្រូវដើម្បីអនាម័យល្អ បរិស្ថានស្អាត ហើយសកម្មភាពទាំងអស់នេះ មិនមែនជាកាតព្វកិច្ចរបស់បុគ្គលណាម្នាក់ឡើយ គឺចាំបាច់ទាមទារអោយមានការចូលរួមទាំងអស់គ្នា ។
ក្នុងនោះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានសំណូមពរឲ្យបងប្អូនប្រជាប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌមានជ័យ ដែលរស់នៅជុំវិញប្រឡាយ សូមកុំចោលសំរាម ឬសំណល់រឹង ចូលក្នុងប្រឡាយពាសវាលពាសកាល វាអាចបណ្តាលអោយមានការកកស្ទះសំរាម និង បាត់បង់សណ្តាប់ធ្នាប់សាធារណៈ ហើយត្រូវវិចខ្ចប់ប្រភេទសំរាម និងដាក់ធុងសំរាម អោយបានត្រឹមត្រូវ ម្យ៉ាងវិញទៀតអាចប៉ះពាល់ដល់សោភ័ណភាពទីក្រុងថែមទៀតផង ទីក្រុងស្អាត មូលដ្ឋានស្អាត ប្រទេសមានបរិស្ថានល្អ គឺផ្តើមចេញពីយើងផ្ទាល់ ៕