• 2022-03-18 03:41:09
  • ព័ត៌មាន

ឆ្លើយ​ចំពោះ​ពាក្យឌឺដង! Elon Musk ថា​រឿង​វៃ​១ស្មើ លោក​ប្រើ​តែ​ដៃ​ឆ្វេង​១ ក៏​​ពូទីនដេក​ដែរ

  • 2022-03-18 03:41:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សារ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​នៅ​លើ Twitter ស្ថាបនិក​វ័យ ៥០​ឆ្នាំ​របស់ Tesla បាន​ឆ្លើយ​តប​ទៅ​មេ​ទ័ព​ឆេឈិន​ថា លោក​អាច​ប្រើ​តែ​ដៃ​មួយ​ប៉ុណ្ណោះ​ដើម្បី​ផ្ដួល​មេដឹកនាំ​របស់​រុស្សី ឲ្យ​ដេក​បាន។

កាល​ពី​ថ្ងៃ​ច័ន្ទ ១៤ មីនា មហាសេដ្ឋី​បច្ចេកវិទ្យា Elon Musk បាន​ប្រកាស​ម្ដង​រួច​មក​ហើយ​ពី​ចេតនា វាយ​១ស្មើ​ជាមួយ​មេដឹក​នាំ​រុស្សី វ្លាឌីមៀ ពូទីន មេដឹកនាំ​ដែល​ល្បី​ថា​មាន​ខ្សែ​ក្រវ៉ាត់​ខ្មៅ​ជា​ច្រើន​ជាន់​នោះ ដើម្បី​កំណត់​ពី​ជោគវាសនា​របស់ អ៊ុយក្រែន។

ស្រាប់​នៅ​ថ្ងៃ​នេះ មេទ័ព និងមេដឹកនាំឆេឆេន លោក Ramzan Kadyrov បានបង្ហោះសារ Twitter របស់ស្ថាបនិក SpaceX និង Tesla ដោយនិយាយថា លោកពូទីននឹង យកឈ្នះលើអ្នក ដែលជាគូប្រជែងដែលខ្សោយជាង។ Kadyrov ដែល​បាន​អះអាង​ថា បាន​ស្ថិត​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ជាមួយ​កង​ទ័ព​រុស្សី​កាល​ពី​ថ្ងៃ​ច័ន្ទ​នោះ ​តាម​រយៈ​វីដេអូ​មួយ​ដែល​បង្ហោះ​លើ Telegram ថា លោក​ចង់​ផ្ដល់​ការ​បណ្ដុះបណ្ដាល​មួយ​ដល់ Elon សម្រាប់​ការ​ប្រកួត​ជាមួយ ពូទីន។

ឆ្លើយ​តប​នឹង​មេដឹក​នាំ​ឆេឈិន​ខាង​លើ Elon Musk បាន​ឆ្លើយ​ថា អរគុណ​ហើយ តែ​ថា ការ​បណ្ដុះបណ្ដាល​នេះ នឹង​ផ្ដល់​ឲ្យលោក​នូវ​គុណ​ប្រយោជន​ច្រើន​ពេក​ហើយ។ លោក​ថា សម្រាប់​ពូទីន លោក អាច​ប្រើ​ត្រឹម​ដៃ​មួយ​ប៉ុណ្ណោះ ប្រសិន​បើ​ថា នេះ​ជា​ការ​ប្រកួត​ដែល​ពូទីន​មាន​ការ​ភ័យ​ខ្លាច។

“«​បើ​គាត់​ខ្លាច​វាយ ​ខ្ញុំ​យល់ព្រម​ប្រើ​តែ​ដៃ​ឆ្វេង​របស់ខ្ញុំប៉ុណ្ណោះ ហើយ​ខ្ញុំ​ក៏​អត់​ជំនាញ​ខាង​ប្រើ​ដៃ​ឆ្វេង​ដែរ​»​។

និយាយ​ហើយ Elon Musk បាន​លើក​ដៃ​ធ្វើ​សញ្ញា "Elona” ដែល​មេទ័ព​ឆេឈិន​រូប​នោះ​បាន​ដាក់​ឈ្មោះ​ឲ្យ​លោក៕

ប្រភព៖ Dailystar ប្រែ​សម្រួល៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី