- 2022-03-19 01:30:00
- ព័ត៌មាន
អគារក្រសួងឧស្សាហកម្មនេះពីមុនជាអតីតការិយាល័យរបស់ឧត្តមសេនីយ
- 2022-03-19 01:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អគារក្រសួងឧស្សាហកម្មនេះពីមុនជាអតីតការិយាល័យរបស់ឧត្តមសេនីយ
ចន្លោះមិនឃើញ
បច្ចុប្បន្នអគារការិយាល័យសម្រាប់ឧត្តមសេនីយ៍ ង៉ោ ហ៊ូ ត្រូវបានជួសជុល និងលាបថ្នាំឡេីងវិញ ហេីយអគារនេះកំពុងប្រេីប្រាស់ជាអគាររបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និង នវានុវត្តន៍។
បើសៀវភៅ មគ្គុទេសក៍ស្ថាបត្យកម្មភ្នំពេញបានបញ្ជាក់ថា អាគារកម្ពស់បីជាន់នេះសាងសង់នៅឆ្នាំ១៩៥៨ ជាសមិទ្ធផលរបស់លោក វណ្ណ មូលីវណ្ណ គឺជាស្នាដៃមួយក្នុងចំណោមស្នាដៃដំបូងបង្អស់ ដែលស្ថាបត្យកររូបនេះបានសាងសង់ បន្ទាប់ពីលោក បានវិលត្រលប់មកពីសិក្សានៅទីក្រុងប៉ារីស។
សូមបញ្ជាក់ថា ឧត្តមសេនីយ៍ ង៉ោ ហ៊ូ គឺជាមន្ត្រីយោធាជាន់ខ្ពស់ និងជាទីប្រឹក្សារបស់សម្តេចព្រះប្រមុខរដ្ឋ នរោត្ដម សីហនុ នាសម័យនោះ៕