• 2022-03-21 08:10:17
  • ព័ត៌មាន

ដូនតាខ្មែរអស្ចារ្យណាស់! អង្គរវត្តជាប់លេខ១លើលោកកន្លែងល្អបំផុត ទស្សនាព្រះអាទិត្យរះ ក្នុងបញ្ជីទាំង១០ប្រទេស

  • 2022-03-21 08:10:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រាសាទអង្គរវត្តដួងព្រលឹងរបស់ប្រជាជននិងប្រទេសកម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ១ ជាកន្លែងដ៏ល្អបំផុត សម្រាប់ទស្សនាពេលព្រះអាទិត្យរះ នៅលើពិភពលោក ខណ:នៅព្រឹកទី២១ ខែមីនា ឆ្នាំ២០២២នេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ បាននាំគ្នាសម្រុក ទៅទស្សនាព្រឹត្តិការណ៍ដ៏មហាអស្ចារ្យថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត ដែលបានចាប់ផ្តើមរះតាំងពីម៉ោង៦ និង៣០នាទីព្រឹក ។ នេះបើយោងតាមការសិក្សាថ្មីមួយ ដោយគេហទំព័រដ៏ល្បីរបស់អង់គ្លេស Mornings.co.uk ។

ខាងក្រោមនេះ ជាកន្លែងដ៏ល្អបំផុត សម្រាប់ទស្សនាពេលព្រះអាទិត្យរះ និងលិច ទាំង១០ដែលបានចុះផ្សាយដោយគេហទំព័រដ៏ល្បីរបស់ប្រទេសអង់គ្លេសកាលពីពេលកន្លងទៅ៖

១. ចំណាត់ថ្នាក់លេខ១ បានទៅលើ Angkor Wat របស់ប្រទេសកម្ពុជា

២. ចំណាត់ថ្នាក់លេខ២ បានទៅលើ Haleakala Crater របស់អាមេរិក

៣. ចំណាត់ថ្នាក់លេខ៣ បានទៅលើ Taj Mahal របស់ប្រទេសឥណ្ឌា

៤. ចំណាត់ថ្នាក់លេខ៤ បានទៅលើ Borobudur Temple របស់ប្រទេសឥណ្ឌូណេស៉ី

៥. ចំណាត់ថ្នាក់លេខ៥ បានទៅលើ Uluru របស់ប្រទេសអូស្ត្រាលី

៦. ចំណាត់ថ្នាក់លេខ៦ បានទៅលើ Saragng Kot របស់ប្រទេសនេប៉ាល់

៧. ចំណាត់ថ្នាក់លេខ៧ បានទៅលើ Bagan Temples របស់ប្រទេសមីយ៉ាន់ម៉ា

៨. ចំណាត់ថ្នាក់លេខ៨ បានទៅលើ Adam's Peak (Sri pada) របស់ប្រទេសស្រីលង្កា

៩. ចំណាត់ថ្នាក់លេខ៩ បានទៅលើ Charles Bridge របស់សារធារណរដ្ឋឆេក

១០. ចំណាត់ថ្នាក់លេខ១០ បានទៅលើ Machu Picchu របស់ប្រទេសពេរូ ៕

ប្រភព៖ Overseas Marketing and Promotion Department ,Ministry of Tourism Cambodia

អត្ថបទដោយ៖ សាន​ សុធារដ្ឋ

មតិយោបល់