- 2022-03-21 12:02:22
- ព័ត៌មាន
មើលវីដេអូមួយនេះហើយរំភើបស្ទើរទឹកភ្នែក ភ្ញៀវទេសចរកកកុញមុខអង្គរ ក្រោយស្ងាត់ជាច្រើនឆ្នាំ
- 2022-03-21 12:02:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើលវីដេអូមួយនេះហើយរំភើបស្ទើរទឹកភ្នែក ភ្ញៀវទេសចរកកកុញមុខអង្គរ ក្រោយស្ងាត់ជាច្រើនឆ្នាំ
ចន្លោះមិនឃើញ
នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២នេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បាននាំគ្នាមកទស្សនាយ៉ាងកកកុញនូវព្រឹត្តិការណ៍ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត ឬ«សមរាត្រី» នៅលើទឹកដីខេត្តសៀមរាប។
ព្រឹត្តិការណ៍ដ៏មហាអស្ចារ្យថ្ងៃរះចំកំពូលប្រាសាទអង្គរវត្តនេះខាងលើបានកើតឡើងនៅពេលថ្ងៃរះ ចាប់ផ្ដើមពីកំឡុងពេលម៉ោង៦ និង៣០នាទីព្រឹកថ្ងៃនេះ។
អ្វីដែលពិសេសនៅក្នុងឆ្នាំនេះគឺមានភ្ញៀវទេសចរទៅទស្សនាច្រើនកុះករ ខណៈកាលពីកំឡុង ២ឆ្នាំមានភាពស្ងាត់ជ្រងំដោយសារតែជំងឺកូវីដ-១៩ មានការរីករាលដាលខ្លាំង ធ្វើឲ្យទេសចរណ៍មានការខកខាន។
យ៉ាងនៅក្នុងឆ្នាំនេះ រាជរដ្ឋាភិបាលកម្ពុជាបានបើកទេសចរណ៍សម្រាប់ទាំងភ្ញៀវជាតិ និងភ្ញៀវអន្តជាតិ ដែលជាពិសេសគឺភ្ញៀវអន្តរជាតិ ដោយនៅខណៈនេះអ្នកធ្វើដំណើរមកកម្ពុជា មិនចាំបាច់ ធ្វើចត្តាឡីស័ក ធ្វើតេស្តមុន និងក្រោយពេលធ្វើដំណើរមកកាន់ប្រទេសនេះទៀតទេ។
គួរបញ្ជាក់ផងដែរ សមរាត្រី ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត ជាព្រឹត្តិការណ៍ ដែលពេលវេលាពេលថ្ងៃ និងពេលយប់ មានរយៈពេលស្មើគ្នា ដោយត្រូវបានគេដឹងកើត ២ដង ក្នុងមួយឆ្នាំ នៅថ្ងៃទី២១ ខែមីនា និងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ៕
ប្រភពរូបភាព និងវីដេអូ៖ Lim Sokhorn និង Overseas Marketing & Promotion Department, Ministry of Tourism of Cambodia