• 2022-03-22 07:34:14
  • ព័ត៌មាន

លក្ខណៈពិសេសរបស់​មី​ស៊ី​ល​លឿន​ជាង​សំឡេង ជាអាវុធបច្ចេកវិទ្យាចុងក្រោយ ដែលរុស្ស៊ីប្រើវាយអ៊ុយក្រែន

  • 2022-03-22 07:34:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសរុស្ស៊ី​បាន​អះអាងថា ខ្លួនបានប្រើ​មី​ស៊ី​ល​លឿន​ជាង​សំឡេង​ Kinzhal ថ្មី​បំផុត​របស់​ខ្លួន​ចំនួនពីរ​ដង​ក្នុង​សង្គ្រាមឈ្លានពាន ជាមួយនឹងប្រទេស​អ៊ុ​យក្រែន​​។

ទីតាំងពីរ ដែលមីស៊ីលនេះបាន​បំផ្លាញ​មានដូចជា ឃ្លាំង​ផ្ទុក​ប្រេងឥន្ធនៈ​នៅ​ជិត​ទីក្រុង​​ Mykolaiv និង​​បាន​បំផ្លាញ​ឃ្លាំង​ស្តុក​ទុក​មី​ស៊ី​ល​ក្រោម​ដី​និង​គ្រាប់កាំភ្លើង​នៅ​​ភាគ​ខាងលិច​ប្រទេស​។​ ការវាយប្រហារ​នេះ​តំណាង​ឱ្យ​ការប្រើប្រាស់​អាវុធ​ជំនាន់​ក្រោយ​ជា​លើកដំបូង​ចាប់​តាំងពី​ការចាប់ផ្តើម​នៃ​សង្គ្រាម​​ក្នុងប្រទេស​អ៊ុ​យក្រែន។

នេះគឺ​ជា​លើកទីមួយ​ហើយ​ដែល​មី​ស៊ី​ល​លឿន​ជាង​សំឡេង​ត្រូវបាន​ប្រើប្រាស់​ក្នុង​ការប្រយុទ្ធ​។​ ​មី​ស៊ី​ល Kinzhal ដែល​រចនា​ឡើង​ដើម្បី​បាញ់​ចេញពី​យន្តហោះ​ចម្បាំង MiG ថា​ជា ​អាវុធ​ដ៏​ល្អឥតខ្ចោះ​​។​

វា​អាច​ហោះ​បាន​ក្នុង​ល្បឿន​ជាង​សំឡេង​​រហូតដល់ ១០​ដង ហើយ​ដូច​មី​ស៊ី​ល​បញ្ជា​ទិស​ដែល​យឺត​ជាង​នេះ​ដែរ វា​អាច​កាច់ចង្កូត​នៅ​ពាក់កណ្តាល​នៃ​ការហោះហើរ ដោយ​ធ្វើឱ្យ​វា​ពិបាក​សម្រាប់​ប្រព័ន្ធ​ការពារ​អាកាស​ក្នុង​ការតាមដាន​និង​ស្ទាក់ចាប់​៕

ប្រភព៖ theguardian ប្រែសម្រួល៖ សៀនហួរ

មតិយោបល់