• 2022-03-23 03:15:00
  • ព័ត៌មាន

ក្រសួងចេញប្រកាសហើយ! គ្រប់ស្ថានីយទាំងអស់ ហាមដាច់ខាតមិនឱ្យលក់តែសាំងស៊ុបពែរមួយមុខទេ

  • 2022-03-23 03:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមសេចក្ដីប្រកាសរួមមួយរបស់ក្រសួងពាណិជ្ជកម្មបានកំណត់ថា គ្រប់ស្ថានីយទាំងអស់ ហាមដាច់ខាតមិនឱ្យលក់តែសាំងស៊ុបពែរ ដោយត្រូវមានគ្រប់ប្រភេទប្រេងសាំងដាក់លក់មិនអនុញ្ញាឲ្យលក់តែមួយមុខនោះទេ ។

ក្រសួងបានបញ្ជាក់ថា គ្រប់ស្ថានីយលក់រាយប្រេងឥន្ធនៈទាំងអស់ ត្រូវមានប្រភេទផលិតផលប្រេងសាំងធម្មតា និងប្រភេទផលិតផល ប្រេងម៉ាស៊ូតលក់ក្នុងតម្លៃមិនលើសពីថ្លៃដែលបានកំណត់ នៃប្រកាសអន្តរក្រសួងនេះ ។ ដោយឡែក គ្រប់ស្ថានីយលក់រាយប្រេងឥន្ធនៈទាំងអស់ ត្រូវមានយ៉ាងតិចនូវប្រភេទផលិតផលប្រេងសាំងធម្មតា (EA92) និង ប្រភេទផលិតផលប្រេងម៉ាស៊ូតសម្រាប់លក់ជាប្រចាំ ហើយមិនអនុញ្ញាតឱ្យលក់តែប្រេងសាំងស៊ុបពែរតែមួយមុខ ដោយ មិនមានលក់ប្រេងម៉ាស៊ូត និងប្រេងសាំងធម្មតា (EA92) បានទេ។

ក្នុងករណីមិនអនុវត្តន៍នឹងត្រូវពិន័យអន្តរការណ៍ជាប្រាក់មិនលើសពី ៤.០០០.០០០ (បួនលានរៀល) ចំពោះស្ថានីយលក់រាយប្រេងឥន្ធនៈ ទាំងឡាយណាដែលល្មើសនឹងប្រការ៥ នៃប្រកាសអន្តរក្រសួងនេះ។ ក្នុងករណីដែលទទួលរងការពិន័យអន្តរការណ៍ម្ដង រួចហើយនៅតែបន្តប្រព្រឹត្តបទល្មើសដដែល ស្ថានីយលក់រាយប្រេងឥន្ធនៈនោះ អាចនឹងរងនូវការឱ្យបិទផ្អាកប្រតិបត្តិការ ជាបណ្ដោះអាសន្ន ។

សូមជម្រាបថា ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្ដីប្រកាសរួមមួយស្ដីពីការកំណត់រូបមន្ត សម្រាប់កែសម្រួលថ្លៃលក់រាយ ប្រេងឥន្ធនៈនៅកម្ពុជា ដើម្បីឱ្យថ្លៃលក់រាយ ប្រេងឥន្ធនៈនៅតាមស្ថានីយប្រេងឥន្ធនៈឡើងចុះតាមតម្លៃប្រេងនៅលើទីផ្សារអន្តរជាតិ។ ការកំណត់រូបមន្តនេះសម្រាប់ដាក់ឱ្យអនុវត្តតែទៅលើការលក់រាយប្រេងឥន្ធនៈប៉ុណ្ណោះ ក្នុងនោះដែលមានដាក់ចេញជាច្រើនចំនុចដើម្បីឲ្យ គ្រប់ស្ថានីយលក់រាយប្រេងឥន្ធនៈទាំងអស់អនុវត្តន៍ផងដែរ ៕

ព័ត៌មានលំអិតសូមអានក្នុងសេចក្ដីប្រកាសរបស់ក្រសួងពាណិជ្ជកម្មខាងក្រោមនេះ៖

អត្ថបទដោយ ៖ ស៊ូ អីន

មតិយោបល់