- 2022-03-23 05:40:00
- ព័ត៌មាន
យល់យ៉ាងណាដែរបងប្អូន? ក្រោយឃើញទិដ្ឋភាព ប្រឡាយទឹកស្អុយមុខពេទ្យរុស្សី ត្រូវប្រមូលសម្រាមហើយអស់!
- 2022-03-23 05:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យល់យ៉ាងណាដែរបងប្អូន? ក្រោយឃើញទិដ្ឋភាព ប្រឡាយទឹកស្អុយមុខពេទ្យរុស្សី ត្រូវប្រមូលសម្រាមហើយអស់!
ចន្លោះមិនឃើញ
ក្រោយអាជ្ញាធរខណ្ឌមានជ័យ ដាក់គ្រឿងចក្រចុះកាយសំរាមនៅតាមប្រឡាយ ដែលកកស្ទះត្រង់ចំណុចស្ពានថ្ម មុខពេទ្យរុស្សី អស់រយៈពេលប៉ុន្មានថ្ងៃមកនេះ ឃើញថាសំរាមទាំងនោះបានយកចេញអស់គ្មានសល់ មិនយូរទេទឹកប្រឡាយ នឹងថ្លាឆ្វង់មិនចាញ់ប្រទេសជប៉ុនប៉ុន្មានទេ។
ក្នុងនោះដែរ ដើម្បីរក្សាភាពស្អាត គ្មានសំរាមដូចនេះបន្តទៅមុខទៀត មានតែប្រជាប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលរស់នៅជុំវិញប្រឡាយ គម្បីចូលរួមសម្អាត កុំចោលសំរាម ឬសំណល់រឹង ចូលក្នុងប្រឡាយពាសវាលពាសកាល វាអាចបណ្តាលអោយមានការកកស្ទះសំរាម និង បាត់បង់សណ្តាប់ធ្នាប់សាធារណៈ ហើយត្រូវវិចខ្ចប់ប្រភេទសំរាម និងដាក់ធុងសំរាម អោយបានត្រឹមត្រូវ ម្យ៉ាងវិញទៀតអាចប៉ះពាល់ដល់ សោភ័ណភាពទីក្រុងថែមទៀតផង ទីក្រុងស្អាត មូលដ្ឋានស្អាត ប្រទេសមានបរិស្ថានល្អ គឺផ្តើមចេញពីយើងផ្ទាល់ ។
សូមជម្រាបថា លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២នេះ បានដឹកនាំកម្លាំងសណ្តាប់ធ្នាប់ ខណ្ឌចុះជួយសម្រួលចរាចរណ៍ ដល់បងប្អូនប្រជាពលរដ្ឋដែលមានការកកស្ទះតាមបណ្តោយផ្លូវ២៧១ និង ត្រង់ចំណុចស្ពានថ្ម(ស្ពានទី១)មុខពេទ្យរស្សី និងបន្តសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ និងក្រុមហ៊ុនស៊ិនទ្រី ចុះកាយសំរាមដែលកកស្ទះតាមប្រឡាយ ត្រង់ចំណុចស្ពានថ្ម(ស្ពានទី១) មុខពេទ្យរុស្សី សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយមានការចូលរួមសហការ រថយន្តកាយសំរាម រថយន្តដឹកសំរាម ចំនួន ០៣ គ្រឿង របស់មន្ទីរសាធារណការ និង រថយន្តដឹកសំរាម ចំនួន ០៣ គ្រឿង របស់ក្រុមហ៊ុន ស៊ិនទ្រី សរុបរថយន្តដឹកសំរាម ចំនួន ០៦គ្រឿង ដើម្បីប្រមូលនឹងសម្អាតសំរាមដែលកកស្ទះណែនពេញប្រឡាយខាងលើនេះផងដែរ៕