• 2022-03-23 09:40:00
  • ព័ត៌មាន

វិធានការក្ដៅ! សម្ដេច ចេញបញ្ជាបន្ទាន់ត្រូវដាក់ខ្នោះគឺដាក់ ធំប៉ុណ្ណាក៏មិនទុក កំចាត់ពួកឈ្មួញបំផ្លាញជលផលឲ្យអស់

  • 2022-03-23 09:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញបញ្ជាបន្ទាន់ត្រូវដាក់ខ្នោះគឺដាក់ ធំប៉ុណ្ណាក៏មិនទុក កំចាត់ចោលពួកឈ្មួញបំផ្លាញជលផលឲ្យអស់ ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ថ្លែងដូច្នេះក្នុងឱកាសសម្ដេចអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

សម្ដេចតេជោ បញ្ជាក់ថាបញ្ហាការបាត់បង់ធនធានជនផលនៅតំបន់បឹងទន្លេសាប កាន់តែធ្ងន់ធ្ងរ ដែលជាកក្តាធ្វើឲ្យរងផលប៉ះពាល់យ៉ាងធ្ងន់ដល់ធនធានមច្ឆជាតិនៅក្នុងបឹងទន្លេ ។ កត្តាដែលបាត់បង់ទាំងអស់នេះសម្ដេចបានបញ្ជាឱ្យវៃខ្នោះជនលើ្មសនេសាទ ដោយមិនចាំបាច់មានគោលនយោបាយនោះឡើយ ។ សម្ដេច ថ្លែងសង្កត់ធ្ងន់ៗថា កន្លងមកសមត្ថកិច្ចបង្ក្រាបបានតែបទល្មើសតូចតាច តែអាបទល្មើសធំ បង្ក្រាបអត់បានទេ ឥឡូវនេះសម្ដេចបញ្ជាឱ្យកម្ចាត់ក្រុមឈ្មួញទុចរិតក្នុងការបំផ្លាញត្រីលើបឹងទន្លេសាបឲ្យអស់ ដោយលុបបំបាត់បទល្មើសនេសាទលើបឹងទន្លេសាបទាំងស្រុង ។

សូមជំរាបថា ករណីបទល្មើសនេសាទ ប្រសិនបើនៅតែបន្ត ឲ្យពួកទុចរិតនៅតែបន្តសកម្មភាពបទល្មើសទៀត នោះបឹងទន្លេសាបទៅថ្ងៃមុខនឹងហិនហោចត្រីមិនខាន ។ សម្ដេចតេជោ ក៏បានបញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធមានសមត្ថកិច្ចទាំងអស់ត្រូវធ្វើយ៉ាងណាកំចាត់ពួកជនល្មើសផលនេសាទឲ្យទាល់តែបាន ទោះធំកម្រិតណាក៏ដោយ ត្រូវទទួលទោសដោយច្បាស់ទាំងអស់៕

អត្ថបទដោយ ៖ ស៊ូ អីន

មតិយោបល់