• 2022-03-24 06:43:03
  • ព័ត៌មាន

សកម្មភាពមិន​ធ្លាប់មាន! ខេត្ត១របស់កម្ពុជា ផ្តល់អាហារពេលព្រឹកឥតគិតថ្លៃសម្រាប់សិស្សក្រីក្រ ដល់ទៅ១២៥សាលាឯណោះ!

  • 2022-03-24 06:43:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ទីរអប់រំយុវជននិង កីឡាខេត្តឧត្តរមានជ័យ បានកំពុងអនុវត្តកម្មវិធីផ្ដល់អាហារពេលព្រឹកដោយឥតគិតថ្លៃនៅតាមសាលារៀនដល់សិស្សក្រីក្រ នៅក្នុងសាលាបឋមសិក្សាចំនួន១២៥ ក្នុងចំណោមសាលា ទាំង២១៨សាលាទូទាំងខេត្ត ដើម្បីបង្កើនអាហារូបត្ថម្ភដល់កុមារ កាត់បន្ថយភាពក្រីក្រ និងកាត់ បន្ថយអត្រាបោះបង់ចោលការ សិក្សារបស់សិស្ស ។

លោក ប៉ិច រតនា ប្រធានមន្ទីរអប់រំ បានឲ្យដឹងថា សាលាទាំង១២៥នេះ ត្រូវបានជ្រើសរើសជាសាលាគោលដៅ ដែលមានអត្រាសិស្សក្រីក្រច្រើន ដើម្បីឱ្យពួកគាត់អាចទទួលបានការឧបត្ថមជាអាហារពេលព្រឹកប្រចាំថ្ងៃនៅពេលមកដល់សាលារៀន គោលបំណងបង្កើនអាហារូបត្ថម្ភដល់កុមារ ឱ្យទទួលបានការលូតលាស់រាងកាយមាំមួនមានបញ្ញាស្មារតីផ្ដោតលើការរៀនសូត្របានល្អប្រសើរនិងអត្រាបោះបង់ចោលការសិក្សាមានកម្រិតទាបផងដែរ។

លោកបានបញ្ជាក់បន្ថែមទៀតថា ឥឡូវនេះមាន១២៥សាលា ដែលយើងគាំទ្រអាហារពេលព្រឹកនេះ ផ្តោតទៅលើសិស្សក្រីក្រ គ្នាអាចមករៀនពេលព្រឹក ភាគច្រើនគាត់មិនបានទទួលរបបអាហារគ្រប់គ្រាន់ ពីក្រុមគ្រួសារ អ៊ីចឹងគាត់ត្រូវមកហូបពេលព្រឹកនៅសាលា ធ្វើឱ្យគាត់សប្បាយរីករាយ ទទួលរបបអាហារដែលមានជីវជាតិល្អ ជៀសវាងបញ្ហាកង្វះ អាហារពេល ព្រឹក ឬហូបមិនបានគ្រប់គ្រាន់ វាធ្វើឱ្យសុខភាពគាត់មិនសូវល្អ។

សូមជម្រាបផងដែរថា របាយការណ៍របស់ក្រសួងអប់រំយុវជននិងកីឡា បានឱ្យដឹងថា បច្ចុប្បន្នកម្មវិធីផ្តល់អាហារតាមសាលារៀននេះ បានផ្តល់ផលដល់កុមារនៅកម្រិតមត្តេយ្យសិក្សា និងបឋមសិក្សា ប្រមាណ ២៨០,០០០ នាក់ នៅតាមសាលារៀនចំនួន ១១១៣ សាលា ក្នុងខេត្តចំនួន១០ ។ ក្នុងនោះ ឆ្នាំ២០២២នេះ សាលារៀនចំនួន ២៩០ សាលា នឹងត្រូវផ្តល់ថវិកាគាំទ្រដោយរាជរដ្ឋាភិបាល និង ៨២៣ សាលាទៀត នឹងត្រូវបន្តគាំទ្រ ដោយកម្មវិធីស្បៀង អាហារពិភពលោក៕

ប្រភព៖ក្រសួងព័ត៌មាន

អត្ថបទដោយ៖ សាន​ សុធារដ្ឋ

មតិយោបល់
អត្ថបទថ្មី