• 2022-03-24 08:30:01
  • ព័ត៌មាន

ចិន បន្តរកប្រអប់ខ្មៅទី២ ឲ្យដឹងមូលហេតុនាំឲ្យយន្តហោះធ្លាក់ស្លាប់១៣២នាក់ ខណ:មូលហេតុពិតចេញបណ្តើរៗ

  • 2022-03-24 08:30:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមអ្នកជួយសង្រ្គោះរបស់ប្រទេសចិន កំពុងតែបន្តប្រតិបត្តិការរបស់ខ្លួនស្វែងរកប្រអប់ខ្មៅទី២ដែលជា ប្រអប់យ៉ាងសំខាន់ធ្វើឲ្យយើងដឹងអំពីព័ត៌មាននានា នៅពេលមានហេតុការណ៍យន្ដហោះធ្លាក់ ដូចជាដំណើរការយន្តហោះ ទិន្នន័យអ្នកបើកបរ និងសំឡេងកាប៊ីននៅក្នុងយន្ដហោះជាដើម ដើម្បីយកមកធ្វើការសើបអង្កេតឲ្យដឹងពីការពិត បន្ទាប់យន្តហោះ Boeing 737បានធ្លាក់នៅតំបន់ភ្នំ Guangxiស្លាប់អស់១៣២នាក់។នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២។

កាលពីថ្ងៃពុធម្សិលមិញមន្ត្រីប៉ូលិសក៏បានរកឃើញប្រអប់ខ្មៅទី​១​ដែលជា «ឧបករណ៍ថតសំឡេងក្នុងកាប៊ីនយន្តហោះ» មានសភាពល្អនៅឡើយ ហើយត្រូវបានបញ្ជូនទៅកាន់ទីក្រុងប៉េកាំង ដើម្បីធ្វើការវិភាគ និងស្វែងរកការពិត អំពីព័ត៌មានលម្អិតនៃ ស្ថានភាពរបស់អ្នកបើកយន្តហោះទាំង៣នាក់ មុនពេលយន្តហោះ Boeing 737 បានធ្លាក់ ខណៈព័ត៌មានពាក់ព័ន្ធពីការធ្លាក់យន្តហោះត្រូវបានចេញផ្សាយជាបណ្ដើរៗ។

សូមជម្រាបថា ប្រអប់ខ្មៅទាំងពីរពិតជាសំខាន់ខ្លាំងណាស់ពីព្រោះវាអាចឲ្យ​ប៉ូលិសរកឃើញមូលហេតុពិតដែលនាំឲ្យយន្តហោះ Boeing 737 ធ្លាក់ ក្នុងកំឡុងពេលធ្វើដំណើរពីទីក្រុង គុនមីង ភាគនិរតី ទៅកាន់ទីក្រុងក្វាងចូវ៕

ប្រភព៖ Reuters អត្ថបទដោយ៖ សាន​ សុធារដ្ឋ

មតិយោបល់